ជាតិ
សង្គមជាតិ
មេដឹកនាំវៀតណាម អរគុណចំពោះការមិនរើសអើងជនជាតិវៀតណាមនៅកម្ពុជា
22, Dec 2021 , 4:04 pm        
រូបភាព
សម្តេច ហ៊ុន សែន (ស្តាំដៃ) អញ្ជើញលោក ង្វៀន សួនហ៊្វុន ទៅភូមិគ្រឹះរបស់សម្តេចផ្ទាល់ ក្នុងក្រុងតាខ្មៅ នាព្រឹកពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ និងបានរៀបចំពិធីទទួលទានអាហារជាមួយគ្នា (រូបពីទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន) និងទិដ្ឋភាពផ្ទះបណ្តែតទឹកលើផ្ទៃទន្លេ ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលក្នុងចំណោមនោះ ក៏មានផ្ទះរបស់ជនជាតិវៀតណាមដែរ (រូប ថតដោយសហការី កាលពីខែមិថុនា ឆ្នាំ២០២១។

ដោយ: ថ្មីៗ
ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា លោក ង្វៀន សួនហ៊្វុន ប្រធានាធិបតីវៀតណាម បានអរគុណកម្ពុជា សម្រាប់ការបន្តគាំទ្រ និងការបន្តអនុវត្តគោលការណ៍ច្បាប់ដោយ «គ្មានការរើសអើង ចំពោះប្រជាជនដើមកំណត់វៀតណាម» ដែលរស់នៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា-វៀតណាម ស្តីពីដំណើរទស្សនកិច្ចរបស់លោក ង្វៀន សួនហ៊្វុន នៅកម្ពុជារយៈពេល២ថ្ងៃ គឺពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។

កម្ពុជា បានអរគុណវៀតណាមវិញ ចំពោះការផ្តល់ជំនួយឧបត្ថម្ភ និងការគាំទ្រយ៉ាងមុតមាំដល់កម្ពុជាទាំងពេលកន្លងមក ទាំងពេលបច្ចុប្បន្ន។ កម្ពុជា ប្រាប់វៀតណាមថា កម្ពុជា «នឹងចងចាំជានិច្ច» ចំពោះជំនួយរបស់កងទ័ពវៀតណាម ដែលផ្តល់ដល់ប្រជាជនកម្ពុជា ក្នុងការរំដោះប្រទេសចេញពីរបបខ្មែរក្រហម នៅឆ្នាំ១៩៧៩។   
 
បន្ថែមពីនេះ កម្ពុជា-វៀតណាម បានឯកភាពគ្នាលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសុខភាពសាធារណៈ។ លោក ង្វៀន សួនហ៊្វុន ដែលជាមេដឹកនាំកំពូលរបស់វៀតណាម បានបញ្ជាក់សាជាថ្មីថា វៀតណាម នឹងបន្តផ្តល់ការថែទាំសុខភាព និងការព្យាបាលអ្នកជំងឺជាប្រជាជនកម្ពុជា ដែលទៅរកសេវាសុខាភិបាល នៅមន្ទីរពេទ្យ ប្រទេសវៀតណាម «ឲ្យប្រហាក់ប្រហែលនឹងអ្នកជំងឺជាប្រជាជនវៀតណាម» ដែរ ហើយការបង់ប្រាក់ គឺស្របតាមគោលការណ៍របស់ប្រទេសវៀតណាម៕ 

Tag:
 កម្ពុជា-វៀតណាម
  ប្រជាជនវៀតណាមនៅកម្ពុជា
  ង្វៀន សួនហ៊្វុក
© រក្សាសិទ្ធិដោយ thmeythmey.com