ជាតិ
សង្គមជាតិ
កម្ពុជា បញ្ជូនជនជាតិថៃ២៥នាក់ ដែលឆ្លងដែនខុសច្បាប់ ទៅថៃវិញ
22, Dec 2021 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
ជនជាតិថៃ២៥នាក់ (ស្រ្តី១១នាក់) ដែលលួចឆ្លងដែនមកស្នាក់នៅ និងធ្វើការនៅកម្ពុជាដោយខុសច្បាប់ ត្រូវអាជ្ញាធរកម្ពុជា ចាប់បាន ហើយបញ្ជូនពួកគេ ទៅថៃវិញ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១។ នេះបើតាមព័ត៌មាន ដែលផ្សាយលើទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

 
 
ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ អះអាងថា ពិធីប្រគល់ជនជាតិថៃទាំង២៥នាក់ ទៅឲ្យអាជ្ញាធរថៃ ត្រូវបានធ្វើឡើងលើស្ពានមិត្តភាពកម្ពុជា-ថៃ នៅច្រកអន្តរជាតិប៉ោយប៉ែត។ បើតាមស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដដែល ជនជាតិថៃទាំង២៥នាក់ ត្រូវសមត្ថកិច្ច ឃាត់ខ្លួននៅក្នុងអគារជួលមួយកន្លែង ស្ថិតនៅក្នុងភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត៕ 

Tag:
 ថៃខុសច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com