អត្ថបទពាណិជ្ជកម្ម
ធនាគារអេស៊ីលីដា នឹងដាក់ម៉ាស៊ីនអេធីអឹមទំនើបៗ ចំនួន៤៧៨គ្រឿងបន្ថែមទៀត ក្នុងការផ្តល់សេវាកាន់តែទូលំទូលាយជូនអតិថិជនក្នុងឆ្នាំ២០២២
23, Dec 2021 , 2:26 pm        
រូបភាព
 ភ្នំពេញ៖ ដើម្បីពង្រីកនៅហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធឌីជីថល និងសេវាស្វ័យប្រតិបត្តិការ(Banking Self-Service) ជូនអតិថិជន និងដើម្បីបំពេញនៅសេចក្តីត្រូវការ ដ៏ច្រើនលើសលប់ពីសំណាក់អតិថិជនដ៏ថ្លៃថ្លារបស់ខ្លួន ធនាគារ អេស៊ីលីដា ដែលជាធនាគារពាណិជ្ជក្នុងស្រុកដ៏ធំជាងគេនៅកម្ពុជា បានធ្វើការវិនិយោគបន្ថែម ក្នុងការដាក់ពង្រាយនូវម៉ាស៊ីនដាក់-ដកប្រាក់ ម៉ាស៊ីនដកប្រាក់ចំនួន ៤៧៨គ្រឿង ក្នុងឆ្នាំ២០២២នេះ ដែលនឹងធ្វើឱ្យម៉ាស៊ីនអេធីអឹមរបស់ខ្លួន កើនដល់ ១ ៣១៧គ្រឿង សំដៅធ្វើយ៉ាងណាផ្តល់ភាពងាយស្រួល ដល់អតិថិជិនរបស់ខ្លូនកាន់តែទូលំទូលាយ ទូទាំងព្រះរាជាណាចក្រកម្ពុជា។
 
ជាមួយនឹងការនាំចូលនូវម៉ាស៊ីនអេធីអឹមច្រើន ម៉ាស៊ីនដាក់-ដកប្រាក់ ម៉ាស៊ីនដកប្រាក់ចំនួន ៤៧៨ គ្រឿងនេះ ធនាគារអេស៊ីលីដា បានចំណាយពេលចំនួនបីថ្ងៃ ក្នុងការដឹកជញ្ជូននាំចូលមកតម្លើង នៅទីតាំងនានានៅទូទាំង២៤រាជធានី ខេត្ត នៃប្រទេសកម្ពុជា ដើម្បីដាក់ឱ្យដំណើការជាផ្លូវការ ក្នុងឆ្នាំ២០២២ខាងមុខនេះ។


 
លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ នៃធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា ធនាគារ អេស៊ីលីដាតែងតែគិតគូរ ក្នុងការបំពាក់បំពាក់ម៉ាស៊ីនទំនើបៗ ប្រកបដោយបច្ចេកវិទ្យា ដោយបង្កើតនូវភាពលេចធ្លោ និងទាន់សម័យសម្រាប់អតិថិជន, សាធារណជន និងបណ្តាដៃគូពាណិជ្ជកម្មរបស់ខ្លួន ដែលធ្វើឱ្យខ្លួន បានបង្កើននូវការវិនិយោគលើការដាក់ពង្រាយម៉ាស៊ីនអេធីអឹមកាន់តែច្រើនបន្ថែមទៀត។
 


លោកស្រីនាយិកាបានបន្ថែមថា ៖ «អេស៊ីលីដា បានសម្រេចវិនិយោគ ក្នុងការបន្ថែមម៉ាស៊ីនអេធីអឹម ឱ្យបានកាន់តែច្រើនឡើងជារៀងរាល់ឆ្នាំ គឺដើម្បីបង្កលក្ខណៈងាយស្រួល ជូនអតិថិជនដ៏ថ្លៃថ្លាទាំងអស់ ក្នុងការប្រើប្រាស់នូវសាច់ប្រាក់របស់គាត់ នៅទូទាំងប្រទេសរបស់យើង និងបាន២៤ម៉ោង ក្នុង៧ថ្ងៃ។ ដូច្នេះធនាគារអេស៊ីលីដា នឹងដាក់ឱ្យដំណើរការ នូវមាស៊ីនអេធីអឹម ចំនួន៤៧៨គ្រឿង នៅក្នុងឆ្នាំ២០២២ ដែលនឹងត្រូវដាក់ពង្រាយ នៅទូទាំងប្រទេសដើម្បីឱ្យមានភាពងាយស្រួលដល់អតិថិជនរបស់យើង»។
 


ជាមួយទីតាំងនៃការផ្តល់សេវាម៉ាស៊ីនអេធីអឹម និងសេវាកម្មធនាគារស្វ័យប្រវត្តិ (Banking Self Service) របស់ធនាគារ អេស៊ីលីដា អនុញ្ញាតឱ្យលោកអ្នក ធ្វើប្រតិបត្តិការសេវាធនាគារ បានគ្រប់ពេលវេលា (២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍) ដោយខ្លួនឯងបាន ២៤ម៉ោងលើ២៤ម៉ោង តាមតម្រូវការ ដូចជាការដាក់ប្រាក់ ផ្ទេរប្រាក់ ឬបើកគណនី ដោយមិនគិតកម្រៃសេវាឡើយ។
 


ចំពោះការដាក់ប្រាក់នេះ អតិថិជនអាចបញ្ចូលក្រដាសប្រាក់ ១០ដុល្លារ, ២០ដុល្លារ, ៥០ដុល្លារ, ១០០ដុល្លារ, ១០ ០០០រៀល, ២០ ០០០រៀល, ៥០ ០០០រៀល, និង ១០០ ០០០រៀល ទៅក្នុងម៉ាស៊ីនអេធីអឹម ដាក់-ដកប្រាក់ បានរហូតដល់ ២០០សន្លឹកក្នុងមួយប្រតិបត្តិការផងដែរ ៕
  




(អត្ថបទពាណិជ្ជកម្ម)
 
 

 

© រក្សាសិទ្ធិដោយ thmeythmey.com