ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ផឹកទឹក​៨​កែវ​ក្នុង​មួយ​ថ្ងៃ​រក្សា​ស្បែក​អោយ​មាន​សំណើម
22, Apr 2023 , 6:59 pm        
រូបភាព
ចំលើយ​នោះ គឺ​ថា​ទេ​។ ទោះ​ជា​អ្នក​ធ្លាប់​បាន​លឺ​វា ជា​យូរណាស់​មកហើយ តែ​វា​មិនមែន​ជា​ការ ពិត​នោះទេ​។ វា ពិត​ជា​គំនិត​ដ៏​ល្អ​មែន​ហើយ ក្នុង​ការរក្សា​ខ្លួនប្រាណ​របស់​អ្នក រួម​ទាំង​ស្បែក​របស់​អ្នក អោយ​មាន​ជាតិ​ទឹក តែ​ទោះជា យ៉ាងណាក៏ដោយ ស្រទាប់​ស្បែក​ផ្នែក​ខាងក្រៅ គឺ​មិន​បាន​ធ្វើការ​បឺត​ស្រូប​យក​ជាតិ​ទឹក ដោយសារ​តែ​វា​ត្រូវបាន បង្កើត​ឡើង​ដោយសារតែ​កោសិកា​នៃ​ស្បែក​ងាប់ ។​កម្រិត​សំណើម​នៃ​ស្បែក គឺ​មិន​ត្រូវបាន​កំណត់​ដោយ​កត្តា​ខាង ក្នុង​នោះ​ទេ ប៉ុន្តែ​វា​មក​ពី​កត្តា​ខាងក្រៅ​នោះ​ទេ ដូចជា ខ្យល់​ត្រជាក់ ឬ ក្តៅ​, កំដៅ​ស្ងួត និង ដោយសារ​តែ​ចំនួន​នៃ ខ្លាញ់​ដែល​ត្រូវ​បាន​បញ្ចេញ​ដោយ​ក្រពេញ​ដែល​អ្នកមាន ។​

 
​ដូច្នេះ​ប្រសិនបើ​អ្នក​ចង់ អោយ​ស្បែក​របស់​អ្នកមាន សំណើម អ្នក​អាច​ខាត់​វា​ចេញ ជា​រៀង​រាល់​សប្តាហ៍​ជាមួយនឹង អំបិល​ខាត់​ស្បែក ឬ សារធាតុ​សម្រាប់​ខាត់​ស្បែក ផ្សេងទៀត ដើម្បី​យក​ស្បែក​ងាប់​ចេញ រួច​បន្ទាប់​មក​អ្នក​អាច​លាប​ក្រែម​ផ្តល់សំណើម ខណៈពេល​ដែល​ស្បែក​អ្នក នៅ​សើម​នៅឡើយ​។ បើ​អ្នក​ចង់​ផ្តល់​ជាតិ​ទឹក នៅក្នុង​ខ្លួន​របស់​អ្នក នោះ​អ្នក​អាច​ផឹកទឹក​អោយបាន​៨​កែវជា​រៀងរាល់ ថ្ងៃ ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com