អត្ថបទពាណិជ្ជកម្ម
មកញាំបង្កងដោយឥតគិតថ្លៃនៅ Ichiban Buffet បែបជប៉ុន
24, Dec 2021 , 11:58 am        
រូបភាព
ដោយ: ថ្មីៗ
អ្វីដែលអ្នកទាំងអស់គ្នាទន្ទឹងរង់ចាំជាយូរនោះ បានមកដល់ហើយ! ហាងអាហារប៊ូសហ្វេបែបជប៉ុន Ichiban Buffet បានបើកសម្ពោធសាកល្បងជាផ្លូវការ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២១នេះ។ ហាងអាហារប៊ូសហ្វេបែបជប៉ុន Ichiban Buffet គឺជាហាងអាហារប៊ូសហ្វេ ដ៏ធំនៅចំកណ្ដាលទីក្រុងភ្នំពេញ ដែលមានទទួលទាំងអាហារពេលថ្ងៃ និងពេលល្ងាច ជាមួយនឹងតម្លៃដ៏សមរម្យ។ 


 
ហាងអាហារប៊ូសហ្វេ Ichiban Buffet មានមុខម្ហូបជាច្រើនមុខ ក្នុងការបម្រើជូនអតិថិជន ដែលមុខម្ហូបដែលមានក្នុងហាងប៊ុសហ្វេដ៏ធំនេះ គឺសុទ្ធសឹងតែមុខម្ហូបដែលមានស្ដង់ដារ គុណភាព និងអនាម័យខ្ពស់។ ដែលសាច់ក្នុងហាងអាហារប៊ូសហ្វេ Ichiban Buffet យកមកបម្រើជូន សុទ្ធតែជាសាច់ដែលមានគុណភាព នាំយកមកពីក្រៅប្រទេសធំៗដូចជា សហរដ្ឋអាម៉េរិក និងអូស្រ្ដាលីជាដើម។ មិនត្រឹមតែប៉ុណ្ណេះទេ ហាងអាហារប៊ូសហ្វេ Ichiban Buffet ក៏បាននាំចូលមកនូវការ៉េមប្រេន របស់សហរដ្ឋអាម៉េរិក មកបម្រើជូនដោយឥតគិតថ្លៃផងដែរ។ ទន្ទឹមនឹងនេះមុខម្ហូបរបស់ជប៉ុនដ៏ពេញនិយម ស៊ូស៊ី ដែលមានរសជាតិឈ្ងុយឆ្ងាញ់ ក៏ត្រៀម ក្នុងការបម្រើជូនអតិថិជនជានិច្ចផងដែរ។ 


 
អមជាមួយមុខម្ហូបដ៏ឆ្ងាញ់ពិសាហើយនោះ Ichiban Buffet គឺមានការដេគ័រហាងយ៉ាងស្រស់ស្អាត និងធំទូលាយ ដែលអាចទទួលមនុស្សបាន រហូតដល់ទៅ ២០០ អ្នកឯណោះ ដែលលោកអ្នក អាចប្រារព្ធពិធីផ្សេងនៅទីនោះ ដូចជាជួបជុំគ្រួសារ ជួបជុំក្រុមការងារ ជួបជុំមិត្តភក្តិ កម្មវិធីខួបកំណើត កម្មវិធីបញ្ចប់ការសិក្សា។ល។ ក្នុងនោះ លោកអ្នកដែលមានគ្នាចាប់ពី ១០ អ្នកឡើង ក៏អាចកក់ទុកដើម្បីទទួលបានការផ្ដល់ជូនពិសេស ដោយលោកអ្នកចំណាយតែ ១០ នាក់ ប៉ុន្តែអាចញាំបានរហូតដល់ទៅ ១២ នាក់ឯណោះ។ ហាង Ichiban Buffet ក៏បានដោះស្រាយបញ្ហាកង្វល់របស់អ្នកទាំងអស់គ្នាកន្លងមក ទាក់ទងនឹងចំណតក្នុងការចតយានយន្តរបស់លោកអ្នក ដោយ ហាង Ichiban Buffet មានទីតាំងចំណតដ៏ធំផងដែរ។ 


 
ក្នុងឱកាសសម្ពោធបើកដំណើរការសាកល្បងនេះ ចាប់ពីថ្ងៃទី ២២-២៨ ខែធ្នូ ឆ្នាំ២០២១នេះ ហាង Ichiban Buffet ក៏មានផ្ដល់ជូនប្រមូសិនពិសេស រាល់អតិថិជនដែលមកពិសា នឹងមានការផ្ដល់ជូនបង្កងដល់អតិថិជនញ៉ាំដោយឥតគិតថ្លៃ។ បន្ថែមពីលើប្រម៉ូសិននេះ សម្រាប់បងប្អូន ដែលអញ្ជើញមកមានគ្នា ៥ នាក់ឡើង នឹងទទួលបានគូប៉ុងហ្រ្វី មនុស្សធំម្នាក់ សម្រាប់ការហូបលើកក្រោយ។ កាន់តែពិសេសនោះ ក៏មានការប្រកួតប្រជែងថតរូប ក្នុងការញាំប៉ូសហ្វេមួយឆ្នាំពេញ ដោយឥតគិតថ្លៃដែរ។ លោកអ្នកចុចត្រង់នេះ


 
សម្រាប់ម៉ោងបើកដំណើរការ គឺចាប់បីម៉ោង ១១ព្រឹកដល់ ម៉ោង១០យប់។ ចំពោះតម្លៃគឺត្រឹមតែ 12.50$ សម្រាប់អាហារថ្ងៃត្រង់ និង 14.50$ សម្រាប់ពេលល្ងាច។ អាហាដ្ឋាន Buffet បែបជប៉ុនថ្មី Ichiban Buffet មានទីតាំងងាយស្រួលរកមែនទែន ដែលស្ថិតនៅបឹងកេងកង ផ្លូវ51 កែងនឹងផ្លូវ322 ភ្នំពេញ ឬចុចទីនេះ ដើម្បីដឹងពីទីតាំងរបស់ហាង។
 
លោកអ្នក ក៏អាចកក់កន្លែង សម្រាប់បរិភោគ តាមរយៈលេខទូរសព្ទ 095 222 995 ឬទំនាក់ទំនងតាមរយៈហ្វេសប៊ុកផេក https://www.facebook.com/ichibanbbqsoup
 










(អត្ថបទពាណិជ្ជកម្ម) 

© រក្សាសិទ្ធិដោយ thmeythmey.com