បទសម្ភាសន៍
អត្ថបទពាណិជ្ជកម្ម
កម្មវិធី PropertyGuru Asia Real Estate Summit ឆ្នាំ2021 ធ្វើ​ឡើង​តាម​ប្រព័ន្ធអនឡាញ ដោយផ្តោត​ទៅ​លើ​ការ​ប្រើ​ប្រាស់​​ទិន្នន័យដើម្បីការ​អភិវឌ្ឍន៍​វិស័យអចលនទ្រព្យ
24, Dec 2021 , 3:04 pm        
រូបភាព
ដោយ: ថ្មីៗ
PropertyGuru Group ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេនៅអាស៊ីអាគ្នេយ៍ បានប្រារព្ធធ្វើ​កម្មវិធីសន្និសីទ អចលនទ្រព្យនៅតំបន់អាស៊ី (PropertyGuru Asia Real Estate Summit) ដែល​ជា​កម្មវិធី​​ភាពជា​អ្នក​ដឹក​នាំ ​​ប្រកប​ដោយ​គំនិត​លំដាប់​ពិភព​លោក​។ កម្មវិធី​នេះ​ មាន​រយៈពេល​មួយ​ខែ​ ហើយ​នឹង​ត្រូវ​បិទបញ្ចប់​នៅ​ថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ ខាង​មុខ​នេះ​។

នៅក្រោមប្រធានបទ “បដិវត្តន៍ទិន្នន័យ’ សន្និសីទត្រូវ​បាន​ផ្សាយនៅលើវេបសាយ AsiaRealEstatesummit.com ព្រម​ទាំង​អនុញ្ញាត​ឲ្យ​មានជជែកគ្នា​ផ្ទាល់​ក្នុង​បន្ទប់​ជជែក​ មាន​បន្ទប់តាំងពិព័រណ៍ចំនួនពីរ និងស្តង់​ជជែក​ពិភាក្សា​ចំនួន 30។ ជាមួយនឹងការផ្ដើមបើកកម្មវិធីដោយពិធីការិនីទូរទស្សន៍ដ៏ល្បី កញ្ញា​ Kelly B. Jones កម្មវិធីទទួលបានការគាំទ្រ ពីសំណាក់អ្នកឧបត្ថម្ភល្បីៗដូចជា Port City Colombo និង ដៃគូនវានុវត្តន៍ផ្លូវការ IHI។ 
 
នៅក្នុងឆ្នាំទីប្រាំពីរនេះ សន្និសីទប្រចាំឆ្នាំនេះ មានការចូលរួមពីសំណាក់បុគ្គល​សំខាន់​ៗ ពីជុំវិញតំបន់អាស៊ីប៉ាស៊ីហ្វិក និងតំបន់ផ្សេងទៀត ដោយយកចិត្តទុកដាក់ទៅលើនិរន្តរភាព  អគារបៃតងនិងហិរញ្ញវត្ថុ  បច្ចេកវិទ្យាស្អាត ភាពធនរបស់ទីប្រជុំជន និងទីក្រុងឆ្លាតវៃ ជាមួយនឹងការ​ផ្តោត​លើ​​វិទ្យាសាស្ត្រគ្រប់គ្រងទិន្នន័យ និងការ​ស្វែង​យល់​ពី​ទិន្នន័យជាចំណុចស្នូល។
 
លោក Hari V. Krishnan នាយកប្រតិបត្តិ និងជានាយកគ្រប់គ្រងនៃក្រុមហ៊ុន PropertyGuru Group បានចែករំលែកនៅ​ក្នុង​បទបង្ហាញ «GuruTalk» របស់គាត់​ថា៖ «យើងមានឱកាសដើម្បីផ្លាស់ប្ដូរលំហូរការងាររបស់យើង ពីខាងក្នុងទៅវិញ ដោយប្រាកដថា យើងកំពុងតែប្រើប្រាស់នូវព័ត៌មាន​អំពីទិន្នន័យ ដើម្បីធ្វើសេចក្តីសម្រេចចិត្តឆ្លាតវៃដូចជា​ ថាតើ យើងត្រូវសង់ដោយរបៀបណា ត្រូវសង់អ្វី ត្រូវ​ផ្គត់​ផ្គង់​បែប​ណា​ដើម្បី​សម​នឹង​តម្រូវ​ការ​ និងថាតើយើងត្រូវគ្រប់គ្រងអចលនទ្រព្យដោយរបៀបណាជា​ដើម​។   ​ព័ត៌មាន​អំពី​ទិន្នន័យ អាចជួយទៅ​ដល់គ្រប់ផ្នែកទាំងអស់ នៃប្រព័ន្ធអេកូឡូស៊ី​សម្រាប់វិស័យអចលនទ្រព្យ»។ 
 
ជាមួយគ្នានេះដែរ​ ការវិលត្រឡប់មកវិញរបស់ប្រធានសន្និសីទ លោក Stephen Oehme ដែលបច្ចុប្បន្ននេះជានាយកគ្រប់គ្រងនៃក្រុមហ៊ុន Quantum Thailand Ltd និង ជាអតីតសមាជិកក្រុមប្រឹក្សាភិបាលនៃ Burj Khalifa Dubai អំពាវនាវឱ្យទាញយកអត្ថប្រយោជន៍ ពីចំណុចខ្លាំងនៃវិទ្យាសាស្ត្រទិន្នន័យ ដើម្បីសម្រេចបាននូវគោលដៅនិរន្តរភាពរួមគ្នា។ «និរន្តរភាព គឺជាកញ្ចក់ឆ្លុះបញ្ចាំង សម្រាប់សម្រេចនូវលទ្ធផល ដែលយើងទាំងអស់គ្នាមានបំណងសម្រេច និងកេរ្តិ៍ឈ្មោះ​ដែលយើងចង់បន្សល់ទុក។ យើងត្រូវតែមានវឌ្ឍនភាពឱ្យរឹតតែខ្លាំងក្លា ហើយយើងត្រូវតែសម្រេចឱ្យបាននូវលទ្ធផលរឹងមាំ និងយូរអង្វែង។ រួមគ្នា យើងអាចធ្វើបាន»។ 
 
សន្និសីទឆ្នាំនេះ ​ដែល​ហៅកាត់ថា ARES មានលក្ខណៈពិសេស ដោយមានការប្រមូលផ្ដុំនូវក្រុមហ៊ុននាំមុខជាង 30 ក្រុមហ៊ុន ខាងវិស័យអចលនទ្រព្យនិងបច្ចេកវិទ្យា បុគ្គល​មាន​ស្នាដៃ​កំពូល​ខាងការងារនិរន្តរភាព និងខាងការងារអាកាសធាតុ អ្នក​បង្កើត​ថ្មី រួមទាំង អ្នកមានចក្ខុវិស័យវែងឆ្ងាយពីជុំវិញពិភពលោកផងដែរ។ ៥០ភាគរយ នៃ​វាគ្មិនមានទាំងស្ត្រី និងសមាជិកនៃសហគមន៍ LGBTQ+ ក្នុង​ន័យ​ពង្រឹងនូវការប្ដេជ្ញាចិត្តរបស់កម្មវិធី ដើម្បីលើកកម្ពស់នូវភាពចម្រុះគ្នានៃសំឡេង និងការរាប់បញ្ចូលមនុស្សគ្រប់គ្នា នៅក្នុងវិស័យអចលនទ្រព្យ និងវិស័យបច្ចេកវិទ្យា។ 
 
ពានរង្វាន់ «ចក្ខុវិស័យប្រចាំឆ្នាំ» ត្រូវបានផ្ដល់ជាលើកដំបូង ជូនដល់អ្នកទទួលជាស្ត្រី ដែល​ជាស្ថាបត្យករជនជាតិថៃ ឈ្មោះ Kotchakorn Voraakhom ជា CEO និង​ជាស្ថាបនិកនៃ Pourous City Network ជាប្រធាននៃក្រុមការងារបម្រែបម្រួលអាកាសធាតុ និងជាប្រធាននៃសមាគម International Federation of Landscape Architects, World (IFLA World)។ 
 
លោកស្រីបានមានប្រសាសន៍ថា៖ «ជាការសំខាន់ណាស់ ដែលស្ត្រីអាចមានឱកាសអង្គុយនៅ​ក្នុង​វេទិកានេះ និង អាចចែករំលែកនូវ គំនិត យោបល់ និងការច្នៃប្រឌិតរបស់ពួកគេបាន។ នៅលើពិភពលោកនេះ មិនមានតែភេទពីរ​ទេ នាពេលបច្ចុប្បន្ននេះ យើងមានសង្គមមួយដែលមានភាពចម្រុះគ្នាហើយ ហើយខ្ញុំសង្ឃឹមថា គំនិតច្នៃប្រឌិតរបស់យើងទាំង​អស់​គ្នា ​ពិតជាអាចរួមបញ្ចូលគ្នា ដើម្បីដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុនេះបាន»។
 
ដោយផ្តោតទៅលើប្រធានបទជាច្រើន និង វិស័យពាក់ព័ន្ធនានា សន្និសិទស្ដីពីវិស័យអចលនទ្រព្យនៅតំបន់អាស៊ីរបស់ក្រុមហ៊ុន PropertyGuru ឆ្នាំ 2021 ត្រូវបានបែងចែកទៅតាមប្រធានបទ ដោយផ្ដោតលើ ភាពទាក់ទងគ្នានៃទិន្នន័យ (data landscape) ទិន្នន័យដែលអាចចូលប្រើប្រាស់បាន (accessible data) ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនិងនវានុវត្តន៍ទិន្នន័យ។


 
ភាពទាក់ទងគ្នានៃទិន្នន័យ (Data Landscape)
វាគ្មិនសំខាន់នៅក្នុងផ្នែក «Data Landscape» មាន​ដូច​ជា​ប្រធានបណ្ដាញ The Economist Intelligence Corporate Network ប្រចាំតំបន់អាស៊ីអាគ្នេយ៍ លោកបណ្ឌិត Dr. William Thomas  មក​ពី​ក្រុមហ៊ុន​​ The original voice of Siri លោក ​Susan Bennett  អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំធនាគារអភិវឌ្ឍន៍អាស៊ី និង បច្ចុប្បន្ននេះ ជាអ្នកស្រាវជ្រាវជាន់ខ្ពស់ប្រចាំតំបន់អាស៊ីនៃវិទ្យាស្ថាន Milken Institute គឺលោក Curtis S. Chin និងប្រធានផ្នែកយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន PropertyGuru លោក Mallika Gadepalli។ 
 
ទិន្នន័យដែលអាចចូលប្រើបាន (Accessible Data) 
ផ្នែក «Accessible Data» ត្រូវ​បាន​ធ្វើ​បទ​បង្ហាញនូវចំណុចសំខាន់ៗ លើ​ប្រធាន​បទ​ដូច​ជា​ការកសាងភាពធន់ ការចាប់ផ្ដើមអាជីវកម្មដំបូង ប្រកបដោយក្រមសីលធម៌ ការចតនៅចំណងឆ្លាតវៃ ការកសាងគ្រឹះធ្វើជាអ្នកមានឥទ្ធិពលលើវិស័យអចលនទ្រព្យនាពេលអនាគត និង​ករណីសិក្សាអំពីទីក្រុងឆ្លាតជាដើម​ ដោយ​វាគ្មិន​មក​ពី​ស្ថាប័ន​ផ្សេងៗ​ដូចជា​ International Finance Corporation/World Bank ក្រុមហ៊ុន RedFox AI ក្រុមហ៊ុន IHI Asia Pacific ស្ថាប័ន​ Presello Home Tour Videos និង​ស្ថាប័ន​ Co-Founder of Privacy by Design Lab។
 
ការអភិវឌ្ឍប្រកបដោយនិរន្តរភាព (Sustainable Development)  
ផ្នែក «Sustainable Development» ធ្វើឡើងដោយមានការពិភាក្សាអំពីប្រធានបទ «ស្ត្រីដែលដឹកនាំនិងបង្កើត» ដោយ​លោកស្រី Kotchakorn Voraakhom មកពីប្រទេសថៃ និង លោកស្រី Jean Jacquelyn de Castro មកពីប្រទេសហ្វីលីពីន ជា CEO នៃក្រុមហ៊ុន ESCA ដែលបានចុះបញ្ជីស្របច្បាប់។​
 
នវានុវត្តន៍ទិន្នន័យ (Data Innovation)
ផ្នែកចុងក្រោយ «Data Innovation» ធ្វើឡើងជាកម្មវិធីពិភាក្សាតាមវិទ្យុលើប្រធានបទ «Right on the Money» នៅលើវិទ្យុ Money FM 89.3 របស់ប្រទេសសិង្ហបុរី ដោយលោក Michelle Martin ​ពិភាក្សាជាមួយនឹងលោក Rani Kaur​ ជានាយកគ្រប់គ្រង និងជាប្រធានផ្នែកយុទ្ធសាស្ត្រនិងការគ្រប់គ្រងធុរកិច្ចនៃធនាគារ Bank of Singapore។ 
សំបុត្រសម្រាប់ចូលរួមសន្និសីទស្ដីពីវិស័យអចលនទ្រព្យ នៅតំបន់អាស៊ីរបស់ក្រុមហ៊ុន PropertyGuru   2021​ នៅតែអាចស្វែងរកបាន នៅលើវេបសាយ watch.AsiaRealEstatesummit.com។ លោក​អ្នក​អាចចូលមើលកម្មវិធីផ្សាយរបស់វាគ្មិនទាំងអស់ នៃសន្និសិទ ARES បាន ក្នុងពេលបច្ចុប្បន្ននេះ ដោយមានបញ្ជីវីដេអូ រហូតដល់ថ្ងៃទី៨ ខែមករា ឆ្នាំ ២០២២។
 
សន្និសីទ «GuruSummit» តាម​ប្រព័ន្ធអនឡាញ ​ត្រូវ​បាន​បើកធ្វើឡើងនៅដើមខែធ្នូ ដែល​ជាផ្នែកមួយនៃកម្មវិធី «PropertyGuru Week» ដ៏គួរឱ្យចាប់អារម្មណ៍​ និង​ជាការប្រារព្ធពិធីប្រចាំឆ្នាំ ដោយមានការបង្ហាញនូវអ្នកឈ្នះពានរង្វាន់ប្រចាំតំបន់ និងប្រចាំប្រទេស នៅក្នុងពិធីផ្ដល់ពានរង្វាន់អចលនទ្រព្យ នៅតំបន់អាស៊ីលើកទី ១៦ របស់ក្រុមហ៊ុន PropertyGuru។
 
សន្និសីទស្ដីពីវិស័យអចលនទ្រព្យនៅតំបន់អាស៊ី របស់ក្រុមហ៊ុន PropertyGuru   ឆ្នាំ 2021 ត្រូវបានគាំទ្រដោយ អ្នកឧបត្ថម្ភធំដោយ Port City Colombo; ដៃគូនវានុវត្តន៍ផ្លូវការរបស់ IHI; ដៃគូលើផតថលផ្លូវការរបស់ PropertyGuru; ដៃគូទូរទស្សន៍ផ្លូវការ របស់ប៉ុស្តិ៍ទូរទស្សន៍ History Channel; ទស្សនាវដ្ដីផ្លូវការ និង podcast PropertyGuru Property Report; ដៃគូ PR ផ្លូវការរបស់ Infinity Communications; ដៃគូជាសារព័ត៌មានរបស់ APAC CIO Outlook, ក្រុមហ៊ុន Asia PropTech, ក្រុមហ៊ុន Nikkei Asia, ក្រុមហ៊ុន Oxford Business Group, និងផតខាសសប្បនិម្មិត RedFox Ai; ដៃគូ ESG ផ្លូវការនៃមូលនិធិ Baan Dek Foundation;  ដៃគូសប្បុរសធម៌ផ្លូវការ Right To Play; និងសមាគមគាំទ្រ Asia MarTech Society and greenbuilding  Consulting & Engineering។ សម្រាប់ព័ត៌មានបន្ថែម សូមផ្ញើអ៊ីមែល តាម [email protected] ឬ ចូលមើលវេបសាយផ្លូវការ៖AsiaRealEstatesummit.com
 
(អត្ថបទពាណិជ្ជកមុ្ម)

© រក្សាសិទ្ធិដោយ thmeythmey.com