អត្ថបទពាណិជ្ជកម្ម
សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ រៀបចំកម្មវិធីសប្បុរសធម៌ដើម្បីអបអរបុណ្យណូអែល ឆ្នាំ២០២១
25, Dec 2021 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
 (ភ្នំពេញ)៖ ក្នុងនាមជាស្ថាប័នអប់រំអន្តរជាតិ សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ បានសហការជាមួយអង្គការដំណក់ទឹក ដែលដឹកនាំដោយក្រុមប្រឹក្សាសិស្សានុសិស្ស បានចូលរួមកម្មវិធីសប្បុរសធម៌មួយ ដើម្បីប្រមូលអំណោយ និងវិភាគទានពីបុគ្គលិក ​លោកគ្រូ អ្នកគ្រូ មាតាបិតា និងអ្នកអាណាព្យាបាលសិស្ស និងសិស្សានុសិស្ស ដើម្បីយកទៅចែកជូនកុមារក្រីក្រ និងងាយរងគ្រោះ ក្រោមការដឹកនាំរបស់អង្គការដំណក់ទឹក ។


 
តាមរយៈកិច្ចសហប្រតិបត្តិការដ៏ថ្លៃថ្លា និងភាពជាដៃគូជាមួយបុគ្គលិក លោកគ្រូអ្នកគ្រូ មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្ស ព្រឹត្តិការណ៍នេះ បានក្លាយជាជោគជ័យដ៏ធំធេង ដែលយើងបានទទួលអំណោយពីសប្បុរសជនជាច្រើន រួមមានចំណីអាហារ សម្លៀកបំពាក់ សម្ភារៈសិក្សា អនាម័យ និងសម្រាប់ទារកផងដែរ។


 
អ្នកស្រី Phillipa Barson នាយិកាសាលា បានលើកឡើងថា៖ "សិស្សានុសិស្សនៅ សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ ត្រូវបានអប់រំឱ្យយល់ដឹងអំពីសារៈសំខាន់ នៃការចែករំលែកការយកចិត្តទុកដាក់ដល់អ្នកដទៃ។ ផ្នត់គំនិតនេះ ត្រូវបានរីកសាយភាយក្នុងសហគមន៍ទាំងមូល។ យើងខ្ញុំពិតជាមានមោទកភាពក្រៃលែង ចំពោះទឹកចិត្តសប្បុរសធម៌របស់អ្នកទាំងអស់គ្នា។”


 
កម្មវិធីសប្បុរសធម៌នេះ មិនត្រឹមតែត្រូវបានបញ្ចូលក្នុងកម្មវិធីសិក្សាប៉ុណ្ណោះទេ វាក៏ពិតជាមានសារៈសំខាន់ សម្រាប់ជួយគាំទ្រនូវបេសកកម្ម និងចក្ខុវិស័យសាលាផងដែរ។សិស្សានុសិស្សនៅសាលា ហ៊ែរ៉ុដស៍ អន្តរជាតិ ត្រូវបានលើកទឹកចិត្ត ឱ្យមានទំនួលខុសត្រូវលើសពីការសិក្សារៀនសូត្រ យើងត្រូវបានណែនាំឱ្យមានបុគ្គលិកលក្ខណៈ និងក្រមសីលធម៌ ប្រកបដោយតម្លៃខ្ពស់ ដែលឆ្លុះបញ្ចាំងតាមរយៈសេចក្តីអាណិតអាសូរ និងការចែករំលែកដល់អ្នកដទៃ។ កម្មវិធីសប្បុរសធម៌នេះ បានឆ្លុះបញ្ចាំងឱ្យឃើញនូវឥរិយាបថ របស់ ហ៊ែរ៉ុដស៍ ចំពោះសហគមន៍ខាងក្រៅ ក្នុងគោលដៅចែករំលែកដល់អ្នកដែលទីទ័លក្រ ក្នុងខណៈពេលដែលសាលា បាន និងកំពុងផ្តល់នូវចំណេះដឹងដល់សិស្សានុសិស្ស និងការលើកទឹកចិត្ត ឱ្យពួកគាត់ជំរុញឱ្យមានការផ្លាស់ប្តូរ គុណភាពជីវិតរបស់អ្នកដទៃ។ 


 
ហ៊ែរ៉ុដស៍ បន្តបេសកកម្មក្នុងការកសាង និងពង្រឹងកិច្ចសហការ និងភាពជាដៃគូ ទាំងជាមួយសហគមន៍សាលា និងសហគមន៍ខាងក្រៅ ដូចដែលលោកអ្នកបានឃើញក្នុងព្រឹត្តិការណ៍សប្បុរសធម៌នេះ។ 


 
លោកបណ្ឌិត រិទ្ធី ប្រធានអង្គការតំណក់ទឹក បានមានប្រសាសថា៖ “កុមារទាំងអស់មិនអាចទទួលបានសិទ្ធិដូចគ្នានោះទេ។ កុមារអនាថា កុមារស៊ីឈ្នួលជាកម្មករ កុមារជាជនរងគ្រោះពីអំពើបៀតបៀន និងកុមារពិការ មិនទទួលបានសេចក្តីសុខពីកុមារភាពឡើយ ដោយរស់យ៉ាងលំបាកលំបិនជារៀងរាល់ថ្ងៃ។ អង្គការដំណក់ទឹក បានបោះជំហាន​សន្សឹមៗ ក្នុងការធ្វើឱ្យប្រាកដថា ក្រុមកុមារដែលងាយរងគ្រោះទទួលបានសិទ្ធិគ្រប់គ្រាន់។ យើងត្រូវធ្វើការរួមគ្នា ដើម្បីសម្រេចឱ្យបាននូវគោលដៅនេះ។ ភាពជាដៃគូក្នុងសហគមន៍ គឺជាការផ្តួចផ្តើមយ៉ាងសំខាន់។ យើងមានសេចក្តីត្រេកអរ ដែលបានធ្វើការជាមួយអ្នករាល់គ្នា នៅ​សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ ដែលមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការកសាងពិភពលោក សម្រាប់ឱ្យកុមាររីកលូតលាស់ ក្នុងសុច្ចរិតភាព។”


 
សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ កំពុងដើរតួនាទីជាគំរូ ក្នុងការធ្វើឱ្យប្រាកដថា សិស្សានុសិស្សទាំងអស់របស់ខ្លួន ដឹងយ៉ាងច្បាស់ អំពីតម្លៃនៃការចែករំលែក ហើយតែងតែស្ម័គ្រចិត្តចូលរួមក្នុងព្រឹត្តិការណ៍សប្បុរសធម៌ ដើម្បីចែករំលែកក្ដីស្រឡាញ់ សុភមង្គល និងចំណេះដឹងដល់កុមារដទៃទៀតនៅក្នុងសង្គម។


 
សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ ជាគ្រឹះស្ថានសិក្សាឈានមុខគេក្នុងរាជធានីភ្នំពេញ ដែលទទួលបានអាជ្ញាប័ណ្ណជាផ្លូវការ ពី Cambridge និង IPC សម្រាប់ផ្តល់ការអប់រំដ៏ល្អ ចាប់ពីកម្រិតមត្តេយ្យសិក្សា ដល់មធ្យមសិក្សា (វិទ្យាល័យ)។ សាលាមានការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការផ្តល់ឱ្យសិស្សានុសិស្សរបស់ខ្លួន នូវមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការអប់រំកម្រិតឧត្តមសិក្សា ដែលនាំពួកគាត់ ទៅដល់អនាគតដ៏អស្ចារ្យ។
 
 
ដើម្បីស្វែងយល់បន្ថែមអំពីសាលា សូមរៀបចំកាលវិភាគដំណើរទស្សនកិច្ច ដើម្បីជួបពិភាក្សាជាមួយគណៈគ្រប់គ្រង និងទទួលបានឱកាសទស្សនាបរិក្ខារសិក្សាទំនើបៗ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងការិយាល័យចុះឈ្មោះ និងផ្តល់ព័ត៌មាន តាមរយៈ៖
  • សាខាទី១ (បឋមសិក្សា): 023 973 999, 077 296 688
  • សាខាទី២ (អូឡាំពិក):        023 936 999, 010 296 688
  • សាខាទី៣ (មត្តេយ្យសិក្សា): 023 974 999, 061 296 688
  • សាខាទី៤ (មធ្យមសិក្សា):    023 973 999, 077 296 688









(អត្ថបទពាណិជ្ជកម្ម)

Tag:
 Harrod
© រក្សាសិទ្ធិដោយ thmeythmey.com