អត្ថបទពាណិជ្ជកម្ម
វីងសម្ពោធជាផ្លូវការ”ភ្នាក់ងារ វីង ម៉ាស្ទ័រ”ដំបូងបង្អស់ដែលមិនធ្លាប់មានដើម្បីពង្រីកសេវាកម្មហិរញ្ញវត្ថុនៅកម្ពុជា
24, Dec 2021 , 5:30 pm        
រូបភាព
ដោយ: ថ្មីៗ
អតិថិជនរបស់វីងអាចមកកាន់”ភ្នាក់ងារវីង ម៉ាស្ទ័រ”ដើម្បីទទួលបានសេវាកម្មហិរញ្ញវត្ថុយ៉ាងសម្បូរបែប ដោយសន្សំសំចៃពេលវេលា និងថវិកាសម្រាប់ការធ្វើដំណើរ។ វីងបានដាក់ដំណើរការជាផ្លូវការ ”ភ្នាក់ងារវីង ម៉ាស្ទ័រ” ដំបូងគេដែលមិនធ្លាប់មាន ដើម្បីពង្រីកសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួនឲ្យកាន់តែទូលំទូលាយបន្ថែមទៀតនៅកម្ពុជា។
 
លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃ ក្រុមហ៊ុន វីង ម៉ាន់នី(ខេមបូឌា)ម.ក  មានប្រសាសន៍ថា៖ “នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតរបស់វីង ខណៈពេលដែលយើងខិតខំប្រឹងប្រែងផ្តល់សេវាកម្មហិរញ្ញវត្ថុពេញលេញមួយ ដល់សហគមន៍កាន់តែច្រើនបន្ថែមទៀត។ ‘ភ្នាក់ងារវីង ម៉ាស្ទ័រ’ នឹងក្លាយជាកាតាលីករមួយទៀត ដើម្បីជួយជំរុញបរិយាបន្នហិរញ្ញវត្ថុ ក្នុងចំណោមប្រជាជនដែលមិនមានគណនីធនាគារ នៅក្នុងប្រទេសកម្ពុជា"។
 
“ភ្នាក់ងារវីង ម៉ាស្ទ័រ” ត្រូវបានរៀបចំឡើងដើម្បីផ្តល់ភាពងាយស្រួល និងផាសុកភាពដល់អតិថិជនគ្រប់រូប ដែលចង់ធ្វើប្រតិបត្តិការហិរញ្ញវត្ថុកាន់តែច្រើន ទាំងការផ្ទេរប្រាក់ក្នុងស្រុក ការទូទាត់វិក្កយបត្រ និងសេវាផ្សេងជាច្រើនទៀត។ “ភ្នាក់ងារវីង ម៉ាស្ទ័រ” នឹងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយភ្នាក់ងារវីង ដែលនៅជិតៗនោះ ធានាឲ្យបាននូវការបំពេញសាច់ប្រាក់ដើម្បីផ្តល់នូវសេវាកម្មហិរញ្ញវត្ថុលឿនរហ័ស។
 
“ភ្នាក់ងារវីង ម៉ាស្ទ័រ” ដំបូងគេ មានទីតាំងនៅជិតផ្សារផ្អាវ ក្នុងខេត្តកំពង់ចាម។ ដោយមានមុខងារ ដូចគ្នានឹងការិយាល័យកណ្តាលរបស់វីងក្នុងរាជធានីភ្នំពេញ ”ភ្នាក់ងារវីង ម៉ាស្ទ័រ” ផ្តល់សេវាកម្មហិរញ្ញវត្ថុ ដល់អតិថិជនគ្រប់រូបដូចជា៖ វីងវេរលុយ ដាក់ប្រាក់ និងដកប្រាក។ អតិថិជនក៏អាចស្នើសុំកាត Master និង Visa ពី “ភ្នាក់ងារវីង ម៉ាស្ទ័រ” បានផងដែរ។


 
លោក ស៊ុ្រន ឈាងស្រេង នាយកគ្រប់គ្រងអាជីវកម្មទីផ្សារអតិថិជននៃក្រុមហ៊ុន វីង បានមានប្រសាសន៍ថា៖ “អតិថិជននៅតែអាចទៅកាន់ភ្នាក់ងារវីង ដែលនៅជិតនោះ ព្រមទាំងប្រើប្រាស់កម្មវិធីស្មាតហ្វូនវីងជាធម្មតា ដើម្បីធ្វើប្រតិបត្តិការហិរញ្ញវត្ថុរបស់ពួកគេ។ ‘ភ្នាក់ងារវីង ម៉ាស្ទ័រ’ នឹងផ្តល់សេវាកម្មទាំងអស់ដូចគ្នា ទៅនឹងការិយាល័យកណ្តាលរបស់វីង ដែលជួយសន្សំសំចៃពេលវេលា និងការចំណាយលើការធ្វើដំណើររបស់អតិថិជន។”
 
“ភ្នាក់ងារវីង ម៉ាស្ទ័រ” ដំណើរការពីថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍ ពីម៉ោង ៨ ព្រឹក ដល់ ៥ ល្ងាច។ “ភ្នាក់ងារវីង ម៉ាស្ទ័រ”  ជាច្រើនទៀតនឹងបើកសម្ពោធជាផ្លូវការ ក្នុងពេលឆាប់ៗនេះ នៅផ្សារដងទង់ ក្នុងខេត្តកោះកុង ផ្សារថ្នល់ទទឹង និងផ្សារកំពង់លួង ខេត្តកណ្តាល ផ្សារទីរួមខេត្តកំពង់ស្ពឺ និងផ្សារឈូកមាស ក្នុងរាជធានីភ្នំពេញ ដើម្បីផ្តល់សេវាហិរញ្ញវត្ថុដល់សហគមន៍។
 
ដើម្បីអបអរការដាក់ដំណើរការ “ភ្នាក់ងារវីង ម៉ាស្ទ័រ” អតិថិជនដែលបើកគណនីវីងនៅភ្នាក់ងារទាំងនេះ ហើយដាក់ប្រាក់ 25 ដុល្លារអាមេរិក ឬ 100,000 រៀល នឹងមានឱកាសឈ្នះរង្វាន់ជាសាច់ប្រាក់សុទ្ធ 100 ដុល្លារ។ អ្នកឈ្នះចំនួន 25 នាក់នឹងត្រូវបានជ្រើសរើសនៅថ្ងៃទី 01 ខែមករា ឆ្នាំ 2022។  អ្នកឈ្នះនឹងទទួលបានរង្វាន់ជាសាច់ប្រាក់បញ្ចូលទៅក្នុងគណនីវីងរបស់ពួកគេតែម្តង៕


 

 

 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com