អត្ថបទពាណិជ្ជកម្ម
រីករាយជាមួយការសម្រាកលម្ហែ​ក្នុងក្រុងកំពត “តាមបែបជីវិតធ្វើការពីផ្ទះដ៏ងាយស្រួល” នៅបុរីហ្គ្រីនកំពត
27, Dec 2021 , 12:00 pm        
រូបភាព
ដោយ: ថ្មីៗ
 ជាមួយនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័ស នៅលើដែនដីខេត្តកំពត Meas Development Group (Cambodia) មានមោទកភាព ក្នុងការបង្ហាញនូវគម្រោងលំនៅដ្ឋាន និងផ្ទះអាជីវកម្ម ដែលនាំមកជូនសម្រាប់ទីផ្សារវិនិយោគអចលនទ្រព្យកម្ពុជា ដោយ បុរី ហ្គ្រីន កំពត។
 
ជាមួយនឹងភាពជោគជ័យជាង ១៥ ឆ្នាំ លើវិស័យសំណង់ និងការអភិវឌ្ឍអចលនទ្រព្យ ខុនដូ ផ្សារពាណិជ្ជកម្ម និងផ្ទះអាជីវកម្ម ក្រុមហ៊ុន Meas Development Group (Cambodia) មានបំណងចូលរួមជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័ស ដែលកំពុងកើតមានរួចជាស្រេច នៅតំបន់ឆ្នេរសមុទ្រភាគខាងត្បូង នៃប្រទេសកម្ពុជា និងខេត្តកំពត។ ក្នុងនោះរួមមានវិស័យដឹកជញ្ជូន កសិកម្ម ថាមពល ដែលកំពុងរីកចម្រើនយ៉ាងខ្លាំងក្លា និងជាមជ្ឈមណ្ឌលទេសចរណ៍ នៃឧបទ្វីបឥណ្ឌូចិនមួយផងនោះ។
 
បុរី ហ្គ្រីន ត្រូវបានរចនាឡើង សម្រាប់វិនិយោគិនឆ្លាតវៃ ដែលស្វែងរកនូវបទពិសោធន៍រស់នៅប្រកបដោយភាពស្រស់បំព្រង សុខដុម និងបែបធម្មជាតិនៃទីក្រុងកំពត រួមជាមួយទីតាំងដ៏មានសក្តានុពល ដែលអចលនទ្រព្យនៅក្នុងបុរី នឹងអាចជួយទ្រទ្រង់ដល់សកម្មភាពពាណិជ្ជកម្ម ពោលគឺអតិថិជន អាចបើកអាជីវកម្មនៅជាន់ទី១ នៃផ្ទះរបស់ពួកគាត់បាន ដែលជាកត្តាមួយ ផ្តល់នូវទំនុកចិត្តដ៏កក់ក្តៅ ក្នុងការទាញយកផលចំណេញត្រឡប់មកវិញបានយ៉ាងឆាប់រហ័ស សម្រាប់ការវិនិយោគរបស់ពួកគាត់។
  
ជាមួយភាពទំនើបឡូយឆាយបែបផ្តាច់មុខ និងឯកជន បុរី ហ្គ្រីន មានផ្តល់ជូននូវគេហដ្ឋានបែបប្រណីត ចំនួនប្រហាក់ប្រហែល ១៥០ខ្នង អមដោយហេដ្ឋារចនាសម្ព័ន្ធសហគមន៍លំដាប់ពិភពលោក។ ជាមួយការលក់សម្រេចបានជាង ៥០% ដែលមកទល់បច្ចុប្បន្ននេះ បុរី ហ្គ្រីន គ្រោងនឹងប្រគល់គេហដ្ឋាន ជូនដល់ម្ចាស់ភ្លាមៗនាខែមេសា ឆ្នាំ ២០២២ ខាងមុខនេះ ដោយក្នុងនោះ បុរីបានផ្តល់ជូននូវជម្រើសជាច្រើនដូចជា ផ្ទះអាជីវកម្មជម្រើស ២ជាន់ និង៣ជាន់ ផ្ទះល្វែងជាប់គ្នា និងផ្ទះវីឡាជាដើម ដល់វិនិយោគិនថ្មីៗ ដែលទើបអញ្ជើញមកដល់ទឹកដីខេត្តកំពតផងដែរ។



កំពត ជាខេត្តមួយ ដែលតំណាងឱ្យដែនដីដ៏ស្រស់ស្អាតបែបធម្មជាតិដ៏ប្រណិតបំផុតមួយ ល្អស័ក្តិសម សម្រាប់វិនិយោគិនដែល​ចង់បានផ្ទះអាជីវកម្ម ដែលពួកគាត់ពុំមានលទ្ធភាព ផ្នែកហិរញ្ញវត្ថុគ្រប់គ្រាន់ ក្នុងការជាវគេហដ្ឋាននៅតំបន់ប្រជុំជនធំៗ ដូចជារាជធានីភ្នំពេញ ឬក្រុងព្រះសីហនុជាដើម។ បុរី និងធនាគារជាដៃគូ មានផ្តល់ជូននូវគោលការណ៍ទូទាត់ប្រាក់ ដែលមានភាពបត់បែនបំផុត ពោលគឺមានចាប់ពី ២០០ ដុល្លារក្នុងមួយខែឡើងទៅ ដែលអនុញ្ញាតឱ្យវិនិយោគិនឆ្លាតវៃ អាចដាក់អគារសម្រាប់ជួល ឬបើកអាជីវកម្ម ដើម្បីបានចំណូលត្រឡប់មកវិញ សម្រាប់ទូទាត់សងជូនធនាគារយ៉ាងងាយស្រួលបំផុត។
 
ជាមួយលទ្ធភាពធ្វើដំណើរឆ្លងកាត់ពីផ្លូវជាតិលេខ៣ និងផ្លូវក្រវ៉ាត់ក្រុងកំពត ដែលទើបនឹងអភិវឌ្ឍនាពេលថ្មីៗផងនោះ បានធ្វើឱ្យសកម្មភាពនៃការបើកអាជីវកម្ម នៅក្នុងបុរីហ្គ្រីន មានសភាពអ៊ូអរជាខ្លាំង ហើយការជួលហាងដោយយីហោល្បីៗ ក៏មានសន្ទុះខ្លាំងប្រហាក់ប្រហែលគ្នា ពោលគឺជំរុញឱ្យមានការកើនឡើង នូវតម្លៃនៃការជួល និងការកាន់កាប់អគារនៅក្នុងតំបន់ជុំវិញ។ អតិថិជន ដែលអញ្ជើញមកកាន់សហគមន៍ដ៏ស្ងប់ស្ងាត់ របស់បុរី ហ្គ្រីន មានដូចជាមកពីផ្សារកណ្តាលនៃខេត្តកំពត ស្ថានីយ៍រថភ្លើងកំពត និងសង្កាត់ពាណិជ្ជកម្មនៅតាមផ្លូវជាតិលេខ ៣ ជាដើម។ ការបញ្ចប់ការសាងសង់ផ្សារទំនើប Furi Mall នៅច្រកចូលបុរីហ្គ្រីន នាឆ្នាំ ២០២២ មុខនេះ ក៏ជាគុណសម្បត្តិដ៏ល្អវិសេសមួយទៀត បន្ថែមទៅលើលទ្ធភាពទទួលបានប្រាក់ចំណូលត្រឡប់មកវិញ សម្រាប់ផ្ទះអាជីវកម្ម នឹងជីវិតប្រកបដោយភាពសុខដុមរបស់ម្ចាស់គេហដ្ឋាន។
 
ការលក់បញ្ចុះតម្លៃក្នុងរដូវកាលដំណាច់ឆ្នាំនេះ គឺមានផ្តល់ជូនដល់អតិថិជន ដោយមានកំណត់ និងទៅលើប្រភេទគេហដ្ឋានមួយចំនួន រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ប៉ុណ្ណោះ។ លោកអ្នកអាចទំនាក់ទំនង តាមរយៈលេខទូរសព្ទ មកកាន់ផ្នែកប្រឹក្សារបស់បុរី ហ្គ្រីន ចាប់ពីថ្ងៃនេះតទៅ រហូតដល់រដូវកាលដំណាច់ឆ្នាំត្រូវបានបញ្ចប់ ដើម្បីស្វែងយល់បន្ថែមអំពីការធ្វើឱ្យក្តីសុបិន នៃការវិនិយោគអចលនទ្រព្យរបស់អ្នកក្លាយជាការពិត និងការសម្រាកលម្ហែកម្សាន្ត "តាមបែបជីវិតធ្វើការពីផ្ទះដ៏ងាយស្រួល" នាទឹកដីខេត្តកំពតដ៏ស្រស់ស្អាតនៅឆ្នាំ ២០២២។
 
បុរីហ្គ្រីន សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន Meas Development Group ៖ អភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ ២០០១។
 
ព័ត៌មានសម្រាប់ទំនាក់ទំនង៖
ប្រព័ន្ធសែលកាត៖ +៨៥៥ ៨៩ ២៧២ ១២៤
ប្រព័ន្ធស្មាត៖ +៨៥៥ ១០ ២៧២ ១២៤
ទាញយកព័ត៌មានទាំងស្រុងនៅទីនេះ៖ www.boreygreen.com
Meas Development Group (Cambodia).
Borey Green Kampot, NR3 / Train Station Ring-Road,
Svay Tom Village, Sangkat Krang Ampil,
Krong Kampot 70802
Kingdom of Cambodia
 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com