អន្តរជាតិ
លោក Kerry នឹង​ជួប​លោក Netanyahu ដើម្បី​ជំរុញ​កិច្ចពិភាក្សា​សន្តិភាព
04, Jan 2014 , 5:51 pm        
រូបភាព
លោក John Kerry រដ្ឋ​មន្រ្តី​ការ​បរ​ទេស​សហរ​ដ្ឋ​អាមេរិក បាន​ជួប​ជាមួយនឹង​លោក​នា​យក​​រដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu កាលពី​ថ្ងៃ​ព្រហស្បតិ៍ ខណៈដែល​លោក​​ស្វែងរក​កិច្ចព្រមព្រៀង​ទៅលើ​ច្បាប់​មួយ​សម្រាប់​កិច្ចពិភាក្សា​សំខាន់​ចុងក្រោយ​ជាមួយ​នឹង​ប៉ា​ឡេ​ស្ទី​ន។


មន្ត្រី​ទូត​ជាន់ខ្ពស់​របស់​សហរដ្ឋ​អាមេរិក​រូបនេះ បាន​ប្រឈមមុខ​នឹង​ការប្រឆាំង​យ៉ាងខ្លាំង​ក្លា​ពី​សំណាក់​ភាគី​ទាំងពីរ​ចំពោះ​ការសម្រុះសម្រួល​ណាមួយ​ទៅលើ​ទៅលើ​ការ​ជម្លោះ​ដែល​មិន​អាច​​ផ្សះផ្សារ​បាន បើ​គិត​ចាប់តាំងពី​លោក​បានចាប់ផ្តើម​ធ្វើការ​ចរចារ​ដោយផ្ទាល់​កាលពី​ខែ​កក្កដា ក្រោយពី​ការផ្អាក​អស់​រយៈពេល៣ឆ្នាំ។

ដំណើរ​ទស្សនកិច្ច​ជា​លើក​ទី១០របស់លោក Kerry ទៅកាន់​តំបន់​នេះ បើ​គិត​ចាប់តាំងពី​លោក​បាន​កាន់តំណែង​កាលពី​ខែមីនា នោះ កើតឡើង ខណៈដែល​មេដឹកនាំ​ប៉ា​ឡេ​ស្ទី​ន និង​​អ៊ីស្រាអែល ចោទប្រកាន់​គ្នា​ទៅវិញទៅមក​ពី​ការខ្វះ​ការប្តេជ្ញាចិត្ត​យ៉ាងធ្ងន់ធ្ងរ​ក្នុងការ​សម្រេច​​សន្តិភាព​ចុងក្រោយ ក្រោយពី​ជម្លោះ​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍។
 
មន្ត្រី​ការិយាល័យ​រដ្ឋ​សហព័ន្ធ​សហរដ្ឋអាមេរិក​ម្នាក់​បាន​ប្រាប់​នៅមុន​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល៤ថ្ងៃនេះ​ថា លោក Kerry មានបំណង​ក្នុងការ​ដាក់ចេញ​នូវ​ច្បាប់​ដ៏​សំខាន់​មួយ​ដើម្បី​ជួយ​ឲ្យ​ពួកគេ​ទទួលជោគជ័យ​លើ​កិច្ចពិភាក្សា​ចុង​ប៉ុន្មាន​ខែ​ចុងក្រោយ​ដែល​នឹងត្រូវ​បញ្ចប់​នៅ​ចុងខែ​មេសា ក្រោយពី​អំឡុងពេល​នៃ​កិច្ចចរចា​អស់​រយៈពេល៩ខែ៕

ប្រែ​សម្រួល​ដោយ ផេង សំណាង





© រក្សាសិទ្ធិដោយ thmeythmey.com