ជាតិ
សង្គមជាតិ
លោក ជាម យៀប ទទួលបានទីប្រឹក្សា៣៣នាក់ ដែលមានឋានៈស្មើអគ្គនាយក រហូតដល់ស្មើរដ្ឋមន្រ្តី
29, Dec 2021 , 8:59 pm        
រូបភាព
លោក ជាម យៀប ស្ថិតក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។ រូបពីរដ្ឋសភា
លោក ជាម យៀប ស្ថិតក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។ រូបពីរដ្ឋសភា
ដោយ: ថ្មីៗ
ក្នុងឋានៈជាអនុប្រធានរដ្ឋសភាទី១ លោក ជាម យៀប ត្រូវបានព្រះមហាក្សត្រ ប្រទានទីប្រឹក្សា៣៣នាក់។ ការប្រទានទីប្រឹក្សានេះ ធ្វើឡើងតាមរយៈព្រះរាជក្រឹត្យរបស់ទ្រង់ ដែលចេញនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ តាមការក្រាបបង្គំទូលថ្វាយសុំរបស់សម្តេច ហេង សំរិន ប្រធានរដ្ឋសភា។


 
ផ្អែកលើព្រះរាជក្រឹត្យ ទីប្រឹក្សាទាំង៣៣រូបរបស់លោក ជាម យៀប គឺមានឋាៈស្មើអគ្គនាយក រហូតដល់ស្មើរដ្ឋមន្រ្តី។ ក្នុងចំណោម៣៣រូបនោះ ៤រូប មានឋានៈស្មើរដ្ឋមន្រ្តី ១៨នាក់ មានឋានៈស្មើរដ្ឋលេខាធិការ ៣នាក់ មានឋានៈស្មើអនុរដ្ឋលេខាធិការ និង ៨នាក់ មានឋានៈស្មើអគ្គនាយក។ លោក អ៊ុន នឹង លោក អ៊ុក ផល្លា លោក ងួន រាសី និង លោក សៅ វលក្ខណ៍ ជាទីប្រឹក្សាទាំង៤រូប ដែលមានឋានៈស្មើរដ្ឋមន្រ្តី។ 
 
សូមរម្លឹកថា លោក ជាម យៀប ត្រូវបានរដ្ឋសភា បោះឆ្នោតឲ្យឡើងធ្វើជាអនុប្រធានរដ្ឋសភាទី១ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២១ ជំនួសលោក ងួន ញ៉ិល ដែលទទួលមរណភាព៕ 

Tag:
 ជាម យៀប
  ទីប្រឹក្សា
© រក្សាសិទ្ធិដោយ thmeythmey.com