ពីនេះ ពីនោះ
«បាទចរណ៍» ការដើរដោយជើង, «បាទចារី» អ្នកដើរដោយជើង
× «ថ្មើរជើង» ជាពាក្យដែលនិយមប្រើជាងគេ ដើម្បីសំដៅលើការដើរដោយគ្មានយានជំនិះ ប៉ុន្តែវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត មានវេវចនសព្ទផ្សេងទៀត ដែលអាចប្រើជំនួសគ្នាបាន។
«បាទចរណ៍» មានន័យថា ការដើរដោយជើងឥតមានយានជំនិះ (ការដើរជើង)។ យើងក៏អាចសរសេរ «បាទចារ» បានផងដែរ។ នេះបើតាមការបញ្ជាក់ក្នុងវចនានុក្រម។
ចំណែកពាក្យ «បាទចារី» សំដៅលើអ្នកត្រាច់ទៅដោយជើង, អ្នកដើរជើង; ទាហានថ្មើរជើង។ បើជាស្ត្រីយើងហៅថា «បាទចារិនី»។
រីឯពាក្យ «ថ្មើរជើង» ឯណោះវិញ វចនានុក្រម ឲ្យន័យទៅលើសកម្មភាពរបស់ទាហានជាង។ ទាហានអ្នកដើរដោយជើង, ទាហានថ្មើរជើង, ពលថ្មើរជើង៕
© រក្សាសិទ្ធិដោយ thmeythmey.com