ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អា​ការៈមិន​ឃ្លាន​អាហារ​
11, Jan 2022 , 6:59 am        
រូបភាព
ការ​មិន​ឃ្លាន​អាហារ គឺជា​បញ្ហា​ដ៏​គួរអោយ​បារម្ភ​មួយ ដែល​ត្រូវបាន​គេ​និយាយ​ចំពោះ​មនុស្ស​ជាច្រើន និង ពី​មូលហេតុ​ដ៏​ច្រើន​របស់​វា​។ សរុបមក វា​គឺជា​រោគសញ្ញា នៃ​ភាពមិនប្រក្រតី ក្នុងការ​ទទួលទាន អាហារ ដែល​មាន​មនុស្ស​មួយចំនួន បានធ្វើការ​បង្អត់អាហា​រ​ខ្លួនឯង ហើយ​ជា​លទ្ធផល​គឺថា ពួកគេ អាច​ស្លាប់​ដោយសារ តែ​កង្វះ​អាហារ​រូបត្ថ​ម្ភ ឬ មាន​នូវ​បញ្ហា​សុខភាព​ដទៃៗ​ទៀត ដែល​កើត​រួមមាន ជាមួយនឹង ការខ្វះ​សារជាតិ​ចិញ្ចឹម​ទាំងនេះ​។​ អា​ការៈនៃការ​មិន​ឃ្លាន​អាហារ ជាធម្មតា តែង​មាន​ការចាប់ផ្តើម ចំពោះ​មនុស្ស​វ័យក្មេង ដែល​ស្ថិត​ក្នុង ដំណាក់កាល​នៃ វ័យ​គ្រប់​កាល ដែល​ជារឿយៗ​បុគ្គល​ម្នាក់ៗ តែង​មាន​អារម្មណ៍​ថា ពួកគេ​ហាក់​មើលទៅ ធាត់​ពេក​។​

 
 
       ជា​លទ្ធផល ពួកគេ​ចាប់ផ្តើម​ធ្វើការ បង្អត់អាហារ​ខ្លួនឯង និង មិន​ព្រម​បរិភោគ​អ្វី​ទាល់តែសោះ ដើម្បី​បំបាត់​នូវ​អារម្មណ៍ ដែល​ពួកគេ​យល់​ថា​ខ្លួនឯង​ធាត់​ខ្លាំង​នោះ​។ វា​ក៏​មាន​ករណី​ខ្លះទៀត ដែល​មាន​មនុស្ស​មួយចំនួន ដែល​រងគ្រោះ​ពី​អា​ការៈនេះ នឹង​បរិភោគ​អាហារ ដើម្បី​តែ​ធ្វើការ​ក្អួត ឬ ក្អែរ​វា ចេញមកក្រៅ​វិញ ក្នុង​រយៈពេល​តែ​ប៉ុន្មាន​នាទី បន្ទាប់ពី​ទទួល​ទាន​អាហារ​រួច ដោយសារតែ​មាន​អារម្មណ៍ ថា​ខ្លួនឯង​មាន​កំហុស ។​
     វិធីសាស្ត្រ​ជាទូទៅ​ផ្សេងទៀត ដែល​ត្រូវបាន​អនុវត្ត​ដោយ ក្រុមមនុស្ស​ដែល​មាន​បញ្ហា​នេះ​រួមមាន​ដូច ជា ការធ្វើ​លំ​ហាត់ប្រាណ​ក្នុង​កម្រិត​ច្រើន​ជ្រុល​, ប្រើ​នូវ​ថ្នាំ​បញ្ចុះលាមក ជាដើម​។​
 
 
      ជាធម្មតា អ្នក​ដែល​មិន​ព្រម​ញុំ​ា​អាហារ តែង​មាន​អារម្មណ៍​តានតឹង​នឹង​ការភ័យខ្លាច​ថា ខ្លួនឯង​ធាត់​។ ទំលាប់​នៃ​ការ​ទទួលទាន​អាហារ​របស់​ពួកគេ ត្រូវ​បាន​វិវត្ត ពី​ការភ័យខ្លាច​នេះ ហើយ​វា​ជាទូទៅ និង ភាគ ច្រើន​បំផុត តែង​កើតមាន​ចំពោះ​ក្មេងស្រី​វ័យ​ជំទង់ ។​
 
 
     ភាពមិនប្រក្រតី​នេះ ក៏​ត្រូវ​បាន​គិត​ផង​ដែរ​ថា វា​តែង​កើតមាន​ជា​ទូទៅ​ច្រើន​បំផុត ក្នុងចំណោម ក្រុមមនុស្ស ដែល​មាន​វណ្ណះ​ខ្ពស់​ក្នុងសង្គម និង ក្រុមមនុស្ស​ដែល​ចូល​ក្នុង​សកម្មភាព ដែល​តម្រូវ​អោយ មាន​ភាព​ដងខ្លួន​ស្រ​ឡូ​ន និង មើល​ទៅ​ស្រស់ស្អាត​។​
 
 
     ចំពោះ​ក្រុម​មនុស្ស ដែល​ព្យាយាម​ទទួលបាន​ជោគជ័យ នៅក្នុង​វិស័យ​កីឡា និង សកម្មភាព​ផ្សេងៗ ទៀត​មាន​ដូចជា អ្នករាំ​, អ្នក​សម្តែង និង អ្នករត់​ចំងាយ គឺ​ជារឿយៗ​អាច​មាន​ការ​រងគ្រោះ ពី​អា​ការៈនៃការ បង្អត់អាហារ​ខ្លួនឯង​នេះ ។​
 
 
    សញ្ញា​នៃ​ការ​បង្អត់អាហារ​ខ្លួនឯង រួមមាន នៅពេល​ដែល​ទម្ងន់​របស់​មនុស្ស​ម្នាក់ មិន​សាក​សម​ទៅ​នឹង​អាយុ ( ជាធម្មតា ១៥​ភាគរយ​ទាប​ជាង ទម្ងន់​ធម្មតា​), បដិសេធ​មិន​ព្រម​ទទួល​ទាន​អាហារ នៅក្នុង​ទី​សារ​ធា​រៈ​, មាន​ភាព​ថប់​បារម្ភ​, ស្បែក​ជ្រាវ​ជ្រួយ​, ចុះខ្សោយ​ថាមពល និង ដកដង្ហើម​ខ្លីៗ ។​
 
      ការ​ប្រឈម​នឹង​គ្រោះថ្នាក់​ផ្នែក​វេជ្ជសាស្ត្រ​ជាច្រើន ដែលមាន​ទំនាក់ទំនង​ជាមួយ​នឹង អា​ការៈមិន ឃ្លាន​អាហារ មានដូចជា ឆ្អឹង​រួញ​ខ្លី​, បាត់បង់​សារជាតិ​រ៉ែ​,​បាត់បង់​សីតុណ្ហភាព​ក្នុង​រាងកាយ​, ចង្វាក់​បេះដូង មិន​ទៀងទាត់​, មានការ​ចុះខ្សោយ​នៃ​ការរីកលូតលាស់​ធម្មតា ជា​អចិន្ត្រៃ​, វិវត្ត​មាននូវ​ជំងឺពុក​ឆ្អឹង និង ព្យាយាម​ក្អួត​ចេញ​នូវ​អាហារ​ដែល​បាន​បរិភោគ​រួច​។​
 
 
      ការព្យាយាម​ក្អួត​ចេញ​នូវ​អាហារ​ដែល​បាន​ញុំ​ា​រួច យ៉ាងណាក៏ដោយ អ្នក​មិន​គួរ​មាន​ការច្រលំ​ជាមួយ នឹង​បញ្ហា​នៃ​ការ​មិន​ឃ្លាន​អាហារ​នោះទេ​។ ភាពខុស​គ្នា រវាង រោគសញ្ញា​ទាំងពីរ​នេះ​គឺថា អ្នក​ដែល ព្យាយាម​ក្អួត ចេញ​នូវ​អាហារ គឺ​គ្រាន់តែ​ញុំ​ា​អាហារ​ដើម្បី​ក្អួត​ចេញ​មក​វិញ​ប៉ុណ្ណោះ តែ​អ្នក​ដែលមាន អា​ការៈមិន​ឃ្លាន​អាហារ គឺ​បដិសេធ​មិន​ព្រម​ញុំ​ា​អាហារ​ទាល់តែសោះ ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com