កីឡាអន្តរជាតិ
អន្តរជាតិ
Rangnick ៖ McTominay អាចក្លាយជាប្រធានក្រុមបិសាចក្រហមក្នុង២ឆ្នាំទៀត
11, Jan 2022 , 3:31 pm        
រូបភាព
រូបភាព Facebook ៖ Manchester United
រូបភាព Facebook ៖ Manchester United
លោក Ralf Rangnick ជឿជាក់កីឡាករវ័យក្មេង Scott McTominay នឹងអាចក្លាយជាប្រធានក្រុម Manchester United ក្នុងរយៈពេល២ឆ្នាំខាងមុខ។ លោកក៏សរសើរ De Gea ដែលជួយសង្រ្គោះគ្រាប់បាល់ច្រើនថាអ្នកចាំទីដ៏ពូកែម្នាក់។



បិសាចក្រហមបានយកឈ្នះក្រុម Aston Villa ក្នុងលទ្ធផល​១-០ នាការប្រកួតពានរង្វាន់ FA Cup ជុំទី៣ ក្នុងទឹកដី Old Trafford។ ១គ្រាប់ជ័យជម្នះរកបានដោយ McTominay នៅនាទី៨ ដើមវគ្គទីមួយ។
 
បន្ទាប់ពីទទួលបានជ័យជម្នះហើយនាំក្រុម Man Utd ឆ្លងទៅកាន់វគ្គជុំទី៤ លោក Rangnick ដែលគ្រូបង្វឹកបណ្តោះអាសន្ន បានលើកសរសើរ McTominay និង De Gea ដែលប្រឹងប្រែងជួយក្រុមយ៉ាងល្អ។
 
«គេគឺជាក្មេងប្រុសចេញពីក្រុមយុវជន។ គេពិតជាមានកម្លាំងអស្ចារ្យខ្លាំងណាស់ ហើយគេចាប់ផ្តើមអាចរកគ្រាប់បាល់បាន។ ខ្ញុំមិនមានអ្វីភ្ញាក់ផ្អើលឡើយ ក្នុងពេល២ឆ្នាំទៀតគេ (Scott McTominay) អាចក្លាយជាប្រធានក្រុមបិសាចក្រហមបាន។ យើងកំពុងអភិវឌ្ឍក្រុមទៅជាក្រុមដែលមិនមានក្រុមណាអាចស៊ុតចូលយើងបានឡើយ។ De Gea ថ្ងៃនេះពិតជាធ្វើបានល្អខ្លាំងណាស់។ ខ្ញុំចង់ឱ្យគេបន្តសង្រ្គោះបាល់បានច្រើនសម្រាប់ក្រុមបន្ថែមទៀត។» លោក Rangnick និយាយបែបនេះក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួត។
 
លោក Rangnick ក៏បានសរសើរទៅកាន់ក្រុមកីឡាករទាំងអស់ដែលប្រើការខិតខំប្រឹងប្រែងប្រមូលអារម្មណ៍លេងជាក្រុមបានយ៉ាងល្អរហូតទទួលបានជ័យជម្នះ​។ 
Manchester United នឹងត្រូវប្រកួតតទល់ជាមួយម្ចាស់ផ្ទះ Aston Villa នៃការប្រកួត Premier League នៅថ្ងៃទី១៥ខែមករា៕

Tag:
 Raft Rangnick
  Scott McTominay
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com