ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
Share ចែកគ្នាដឹង! រឿង ៣យ៉ាង ដែលអ្នកចាំបាច់ត្រូវធ្វើមុនពេលចូលគេង
12, Jan 2022 , 6:59 am        
រូបភាព
ដើម្បីអាចគេងឆាប់លក់ និងបានស្កប់ថាតើអ្នកចាំបាច់ត្រូវធ្វើបែបណាទៅបើមិនចង់ប្រើថ្នាំងងុយគេង? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពី ៣គន្លឹះដែលត្រូវធ្វើមុនពេលចូលគេង ៖

 
១. ងូតទឹកក្ដៅឧណ្ហៗ
 
យ៉ាងហោចណាស់ ២០នាទីមុនពេលចូលគេង ចូរជ្រើសរើសងូតទឹកក្ដៅឧណ្ហៗដែលការធ្វើបែបនេះនឹងជួយឱ្យអ្នកឆាប់គេងលក់បានស្កប់ស្រួល។ នេះក៏ព្រោះតែការងូតទឹកក្ដៅជួយសម្រួលដល់សាច់ដុំដែលអស់កម្លាំងនិងឈឺចាប់។ ចំហាយពីទឹកក្ដៅឧណ្ហៗក៏ជួយសម្រួលដល់ផ្លូវដង្ហើមជួយដល់អ្នកដែលមានបញ្ហាអាឡែកស៊ីច្រមុះឱ្យគេងលក់បានស្រួលនៅពេលយប់ផងដែរ។ ការងូតទឹកមុនពេលចូលគេងថែមទាំងជួយកម្ចាត់រាល់មេរោគដែលប្រមូលផ្ដុំលើស្បែកឆ្លងកាត់រយៈពេលពេញមួយថ្ងៃនេះមកផងដែរ។ តាមរយៈការរក្សាភាពស្អាតមុនពេលចូលគេង អ្នកកំពុងផ្ដល់ភាពងាយស្រួលដល់រាងកាយដើម្បៅឆាប់គេងលក់នៅពេលយប់។
 
២. សន្ធឹងខ្លួន
 
ក្រោយពេលងូតទឹកក្ដៅឧណ្ហៗរួច, អ្វីដែលអ្នកត្រូវធ្វើបន្ទាប់នោះ គឺការសន្ធឹងរាងកាយដែលជាទម្រង់នៃលំហាត់ប្រាណមួយផ្ដល់ភាពធូរស្បើយដល់សាច់ដុំដែលហត់នឿតនិងឈឺចាប់។ ប្រសិនបើអ្នកឧស្សាហ៍ជួបប្រទះអាការៈឈឺខ្នងផ្នែកខាងក្រោម, ចុក-ក និងឈឺស្មា អ្នកអាចសាកល្បងចលនាណាមួយដែលផ្ដល់ភាពធូរស្បើយពីការឈឺចាប់ ឬធ្វើយូហ្កាប្រភេទ asanas។ ការម៉ាស្សាបន្តិចត្រង់ផ្នែកនៃរាងកាយដែលឈឺចាប់ក៏ជាវិធីជួយបន្ធូរភាពតានតឹងបានផងដែរ។ អ្នកក៏អាចស្អំកម្ដៅលើផ្នែកណាមួយនៃរាងកាយដែលឈឺចាប់។
 
៣. អានសៀវភៅ
 
នៅពេលអ្នកគេងលើគ្រែហើយ ប៉ុន្តែនៅមិនទាន់ងងុយគេង ចូរព្យាយាមអានសៀវភៅ។ ទោះជាយ៉ាងណាត្រូវប្រាកដថា ប្រភេទនៃសៀវភៅដែលអ្នកនឹងយកមកអាននោះមិនគួរឱ្យចាប់អារម្មណ៍។ ការអានសៀវភៅដែលគួរឱ្យធុញទ្រាន់នឹងធ្វើឱ្យអ្នកឆាប់ងងុយគេងជាមិនខាន។ អ្នកចាំបាច់ត្រូវអាវសៀវភៅពិតប្រាកដ ជាជាងជ្រើសរើសអានពីក្នុងទូរសព្ទ ឬឧបករណ៍អេឡិចត្រូនិចផ្សេងទៀត ខណៈដែលពន្លឺពីអេក្រង់នៃឧបករណ៍ទាំងនោះអាចដាស់ខួរក្បាល, ធ្វើឱ្យអ្នកចង់អានបន្តសម្រាប់រយៈពេលវែង។
 
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com