ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ជំងឺភ្នែកឡើងបាយ
12, Jan 2022 , 11:29 pm        
រូបភាព
អ្វី​ជា​ជំងឺភ្នែកឡើងបាយ​?

 
     ជំងឺភ្នែកឡើងបាយ គឺជា​ការវិវត្តន៍​នូវ ស្នាម​ស​បាំង​កញ្ចក់ភ្នែក​ដោយ​មិន​មាន​ការឈឺចាប់​។ ជំងឺ​នេះ បាន​បាំង​ជិត នូវ​ពន្លឺ ដែល​នឹង​ធ្វើអោយ​អ្នកជំងឺ​ពិបាក ក្នុង​ការមើលឃើញ​អោយបាន​ច្បាស់​។ ការ​ទុក​វា ចោល​ដោយ​មិន​មាន​ការព្យាបាល ក្នុង​រយៈពេល​ដ៏​យូរ ជំងឺ​នេះ​អាច​ធ្វើអោយ​អ្នកជំងឺ​ខ្វាក់​បាន​។ ជារឿយៗ វា​តែង​មាន​ទំនាក់ទំនង ទៅនឹង​ការកើនឡើង​របស់​អាយុ ប៉ុន្តែ​ពេលខ្លះ​ពួក​វា​ក៏​អាច​កើតមាន​ចំពោះ មនុស្ស​វ័យក្មេង​បាន​ផងដែរ​។​​តើ​អ្នក​ណា​ខ្លះ ដែល​អាច​កើតមាន​ជំងឺ​នេះ ?
 
     ភាគច្រើន​នៃ​ជំងឺ​នេះ គឺ​កើតមាន​ដោយសារ​ការកើនឡើង​នៃ​អាយុ​។ នា​ពេល​ខ្លះ ទារក​អាច​កើត​មក​ជាមួយនឹង​ជំងឺភ្នែកឡើងបាយ​នេះ​តែម្តង ដែល​វា​ត្រូវ​បាន​ហៅថា ជំងឺភ្នែកឡើងបាយ​តាំងពី​កំណើត ឬ ក៏​កុមារ​អាច​វិវត្ត​កើត​មាន​វា ដោយសារតែ​ការ​មាន​ជំងឺ ឬ ការរង​របួស​។ តែ​ទោះជា​យ៉ាងណាក៏ដោយ ជំងឺ ភ្នែក​ឡើងបាយ ក្នុង​វ័យ​កុមារភាព គឺ​មាន​ជា​កម្រ​បំផុត​។​
 
​តើ​កត្តា​អ្វីខ្លះ ដែល​ធ្វើអោយ​អ្នក​មាន​ជំងឺភ្នែកឡើងបាយ​?
 
     មូលហេតុ​ជាក់លាក់ ដែលនាំអោយ​មាន​ជំងឺ​នេះ គឺ​គេ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​។ ខណៈពេល ដែល​ការ​ប្រឈម​នឹង​កើន​មាន ទៅតាម​អាយុកាល​របស់​អ្នក កត្តា​ខាងក្រោម​នេះ​ក៏​អាច​នឹង រួមចំណែក នាំ​អោយ​អ្នក​មាន​នូវ​ជំងឺ​ភ្នែក​ប្រភេទ​នេះ​ផងដែរ ៖
 
·         ជំងឺ​ទឹកនោម​ផ្អែម​។​
 
·         ការជក់បារី​។​
 
·         ការ​ផឹកសុរា​ច្រើន​ជ្រុល​។​
 
·         ការរង​របួស​ភ្នែក​។​
 
·         ការប្រើប្រាស់ corticosteroids ក្នុង​រយៈពេល​ដ៏​យូរ​។​
 
·         ការ​ប្រឈម​នឹង ពន្លឺព្រះអាទិត្យ ឬ កាំរស្មី​ក្នុង​រយៈពេល​ដ៏​យូរ​។​
 
​គន្លឺះ​ក្នុងការ បង្ការ​នូវ​ជំងឺភ្នែកឡើងបាយ​
 
    ទាំងនេះ​គឺជា​វិធី​មួយ​ចំនួន ដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​កាត់បន្ថយ​នូវ​ការ​ប្រឈម​ទៅ​នឹង​ការ វិវត្តន៍​មាន នូវ​ជំងឺភ្នែកឡើងបាយ​គឺ​៖
 
·         កុំ​ជក់បារី​។​
 
·         តែងតែ​ពាក់មួក ឬ វ៉ែនតា​ការពារ​ភ្នែក​នៅ​ពេល​ចេញ​ទៅ​ក្រោម​កំដៅ​ថ្ងៃ​។​
 
·         ធ្វើការ​គ្រប់គ្រង​ជំងឺ​ទឹកនោម​ផ្អែម​។​
 
·         កាត់បន្ថយ​ការប្រើប្រាស់​ជាតិ​សុរា ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com