ពីនេះ ពីនោះ
ដំណើរ​ដេក​លក់ គឺ «និទ្រា» វចនានុក្រម​ថា គួរកុំប្រើពាក្យ​ «និន្ទ្រា»
01, Feb 2022 , 7:29 am        
រូបភាព
«និទ្រា» [អាន​ថា និត-ទ្រា] ជានាមសព្ទផង ដែលមានន័យថា ដំណើរ​ដេកលក់។ ខ្មែរ​យើង​ប្រើជាកិរិយាសព្ទ​ក៏មាន៖ កំពុងនិទ្រា គឺ​កំពុង​ដេកលក់។

 
វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត ក៏បាន​កត់សម្គាល់​ឃើញ​ការ​ប្រើពាក្យក្លាយទៅជា «និន្ទ្រា» ហើយ​បាន​បញ្ជាក់ថា គួរកុំប្រើ តែមិន​បាន​បញ្ជាក់ហេតុផលឡើយ​។ សារព័ត៌មាន​ថ្មីៗ ក៏​រក​មិនឃើញ​ការពន្យល់ពាក្យ និន្ទ្រា នោះដែរ។
 
«និទ្រា» ចេញពីភាសាបាលី-សំសង្ក្រឹត​ «និទ្ទា»។ ពាក្យផ្ទុយគឺ «អនិទ្រា»៖ ការដេកពុំលក់; ដំណើរឥតបានដេកលក់សោះ។ រីឯ​«វិនិទ្រា» គឺដំណើរបាត់ងុយដេក, ការដេកមិនលក់; ដំណើរដេកអស់ល្បក់ហើយ៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com