ជាតិ
សង្គមជាតិ
អាជ្ញាធរខេត្តកំពត បន្តរកឃើញបង្គាចាក់ចាហួយជាង១តោន នាំចូលពីវៀតណាម
23, Jan 2022 , 12:59 pm        
រូបភាព
បង្គាចាក់បញ្ចូលចាហួយជាង១តោន ត្រូវបានមន្ត្រីយកទៅដុតកម្ទេចចោល។ រូបភាពពី ទំព័រហ្វេសប៊ុក ក.ប.ប។
បង្គាចាក់បញ្ចូលចាហួយជាង១តោន ត្រូវបានមន្ត្រីយកទៅដុតកម្ទេចចោល។ រូបភាពពី ទំព័រហ្វេសប៊ុក ក.ប.ប។
កម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) សាខាខេត្តកំពត បន្តរកឃើញបង្គាចាក់បញ្ចូលចាហួយ(សារធាតុ CMC) ចំនួន ១ ៤៨៤គីឡូក្រាម។


យោងតាមការចេញផ្សាយព័ត៌មានរបស់ ក.ប.ប បង្គាចាក់បញ្ចូលចាហួយជាង១តោនខាងលើនេះ ត្រូវបានមន្ត្រីក.ប.បប្រចាំខេត្តកំពត និងកម្លាំងសមត្ថកិច្ច ស្រាវជ្រាវ និងស្ទាក់ចាប់រថយន្តដឹកគ្រឿងសមុទ្រខាងលើ នៅចំណុចព្រំដែនខេត្តកំពត ដែលជាព្រំដែនរវាងកម្ពុជា និងវៀតណាម នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២។ 
 
ក្រោយចាប់បាន មន្ត្រីជំនាញបានពិនិត្យ និងរកឃើញ បង្គាទាំងនោះមានចាក់បញ្ចូលសារធាតុ CMC ដែលជាគីមីហាមឃាត់ បង្កផលប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។ បន្ទាប់ពីពិនិត្យរកឃើញសារធាតុ CMC ក្នុងបង្គារួចមក មន្ត្រីជំនាញបានដុតកម្ទេចចោល ខណៈម្ចាស់ទំនិញ ត្រូវរងការផាកពិន័យតាមស្ថានទម្ងន់ទោស។ 
 
មិនដល់មួយខែផង ក្នុងដើមឆ្នាំ២០២២នេះ មន្ត្រីជំនាញក.ប.ប សាខាខេត្តកំពត បានរកឃើញ និងកម្ទេចបង្គាចាក់បញ្ចូលសារធាតុគីមី សរុបជាង១២តោន ដែលសុទ្ធតែនាំចូលពីវៀតណាម នៅច្រកព្រំដែនខេត្តកំពត៕ 
 

Tag:
 ThmeyThmey
  បង្គាចាក់ចាហួយ
  កបប
  កំពត
© រក្សាសិទ្ធិដោយ thmeythmey.com