ជាតិ
ពីនេះ ពីនោះ
រម្យទម, រមទម, រម្យទំ និង រំទំ សរសេរបានដូចគ្នា
× ចេញពីសំសង្ក្រឹត-បាលី «រម», «រម្យ» មានន័យថា រីករាយ, ដែលគួររីករាយ រីឯ «ទម» មានន័យថា ទូន្មាន, បង្វឹក)។ «រមទម» ជាគុណនាម ដែលមានន័យថា ស្រគត់ស្រគំ, ដែលទូន្មាន ឬបង្វឹកបានបទហើយ។ មនុស្សរមទម, ឫកពារមទម, ចិត្តរម្យទម។
តាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត យើងអាចសរសេរ រមទម, រម្យទម, រម្យទំ និងរំទំ បានដូចគ្នា។ តែសំណេរ រម្យទំ ឬ រំទំ ជាទម្លាប់ដែលសរសេរឆ្ងាយពីប្រភពនៃពាក្យ។
សារព័ត៌មានថ្មីៗ សូមលើកយកពាក្យ «រម្យ» មកពន្យល់បន្ថែម។ ដូចជាការរៀបរាប់ខាងលើមកដែរ ពាក្យនេះ មានន័យថា ដែលគួររីករាយ, គួរចាប់ចិត្ត; ពីរោះ; ល្អ : សំឡេងរម្យ ( រំ ) ។
ច្រើនប្រើផ្សំជាមួយនឹងពាក្យដទៃ, ដូចជា រម្យដ្ឋាន ឬ—ស្ថាន ( រ័មយ័តឋាន ឬ រ័ម-យ័ស-ស្ថាន ) ដូចគ្នានឹង រមណីយដ្ឋាន ដែរ ( ម. ព. រមណី ) ។ រម្យទម, បូរីរម្យ ។ សមរម្យ (សំរំ) ដែលត្រូវបែបត្រូវយ៉ាង, ដែលមិនទាស់ភ្នែក : ស្លៀកពាក់សមរម្យ ។ ល។
© រក្សាសិទ្ធិដោយ thmeythmey.com