អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុនក្នុងស្រុកដំបូងគេ ប្រកាសពង្រីកសេវាអចលនទ្រព្យទៅកាន់ទីផ្សារពិភពលោក
04, Feb 2022 , 11:59 am        
រូបភាព
ភ្នំពេញ៖  ZPLAT INTERNATIONAL ជាក្រុមហ៊ុនបណ្តាក់ទុនវិនិយោគអចលនទ្រព្យសកលថ្មីមួយ នឹងក្លាយជាក្រុមហ៊ុនក្នុងស្រុកដំបូងគេនៅកម្ពុជា ក្នុងការពង្រីកខ្លួនទៅកាន់ទីផ្សារអចលនទ្រព្យនៅទូទាំងពិភពលោក ដើម្បីចាប់យកចំណែកទីផ្សារឱ្យកាន់តែធំ ស្របពេលដែលសេវាកម្មអចលនទ្រព្យសកល កំពុងបង្ហាញពីកំណើនតម្រូវការគួរឱ្យកត់សម្គាល់។

ZPLAT INTERNATIONAL នឹងបើកដំណើរការឆាប់ៗនេះ ដែលក្រុមហ៊ុននេះ ស្ថិតក្រោមការគ្រប់គ្រងដោយក្រុមហ៊ុន Zillennium Co., Ltd. (Z1 Group) ដែលជាក្រុមហ៊ុនអចលទ្រព្យដ៏ធំមួយ នៅក្នុងប្រទេសកម្ពុជា។
 
ការប្រកាសពង្រីកខ្លួនរបស់ក្រុមហ៊ុន ZPLAT INTERNATIONAL ស្របពេលដែលទីផ្សារអចលនទ្រព្យនៅទូទាំងពិភពលោក បានបង្ហាញពីកំណើនយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
 
ជាក់ស្តែង ប្រតិបត្តិការទិញ-លក់ក្នុងវិស័យអចលនទ្រព្យ បូកបញ្ចូលគ្នានៅទូទាំងពិភពលោក សម្រេចបានទំហំទឹកប្រាក់ប្រមាណ ៧៥៧ ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល៩ ខែ (មករា-កញ្ញា) ឆ្នាំ២០២១។ ទំហំទឹកប្រាក់នេះកើន៤ ភាគរយ បើធៀបនឹងឆ្នាំ២០១៩ មុនពេលដែលកូវីដ-១៩ ផ្ទុះឡើង។ នេះបើតាមរបាយការណ៍ស្រាវជ្រាវ របស់ក្រុមហ៊ុន JLL ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។
 
កំណើនប្រតិបត្តិការទិញ-លក់អចលនទ្រព្យ នៅលើទីផ្សារអន្តរជាតិ បានបង្កើតឱកាសជាច្រើន ដល់ប្រតិបត្តិករក្នុងវិស័យនេះ ដើម្បីពង្រីកខ្លួនក្នុងការឆ្លើយតបទៅនឹងកំណើនតម្រូវការ ទាំងពេលបច្ចុប្បន្ន និងទៅអនាគត។
  


ដើម្បីឆ្លើយតបនូវកំណើននេះ ក្រុមហ៊ុន ZPLAT INTERNATIONAL កំពុងត្រូវការជ្រើសរើសអ្នកជំនាញវ័យក្មេងជាច្រើននាក់ ដែលមានជំនាញផ្នែកអន្តរភាសា មកចូលរួមក្នុងគម្រោងសកល ដើម្បីក្លាយខ្លួនជាក្រុមហ៊ុនផ្តល់ទិន្នន័យអចលនទ្រព្យដ៏សម្បូរបែប និងជាទីផ្សារអចលនទ្រព្យឈានមុខគេមួយ នៅទូទាំង ១៩៥ ប្រទេសលើពិភពលោក។
 
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេបមកកាន់អ៉ីម៉េល [email protected] ។ មានតែបេក្ខជនជាប់ឈ្មោះប៉ុណ្ណោះ ទើបត្រូវបានអញ្ជើញមកសម្ភាសន៍។ 
ទំនាក់ទំនងលេខទូរស័ព្ទ៖ +855 61 876 333
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com