អត្ថបទពាណិជ្ជកម្ម
អស្ចារ្យមែនទែន មិនធ្លាប់មានសោះ! គោជល់ប្រកាសប្រូម៉ូសិន «កំប៉ុងច្រៀង ឈ្នះលុយ២០០លាន មានភ្លែត ជាមួយគោជល់»
06, Feb 2022 , 9:46 am        
រូបភាព
ដោយ: ថ្មីៗ
រាជធានីភ្នំពេញ ថ្ងៃទី០៤ កុម្ភៈ ២០២២៖ ចូលដល់ដើមឆ្នាំ២០២២ភ្លែត គោជល់ ដែលជាក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងឈានមុខគេ នៅក្នុងប្រទេសកម្ពុជា បានប្រកាសប្រូម៉ូសិនដ៏គួរឲ្យរំភើប និងពិសេសអស្ចារ្យរបស់ខ្លួន ដែលមិនធ្លាប់មានពីមុនមក ជូនដល់អតិថិជនដែលនិយមពិសាភេសជ្ជៈ គោជល់។
 
ក្នុងសន្និសីទសារព័ត៌មាន ដែលបានធ្វើឡើងនៅផ្សារទំនើប អ៊ីអនទី១ ក្រុមហ៊ុនប្រកាសថា «កំប៉ុងច្រៀង លុយ២០០លាន មានភ្លែត ជាមួយគោជល់» ជាប្រូម៉ូសិនដ៏ពិសេសអស្ចារ្យបំផុត និងមិនដែលធ្លាប់មានពីមុនមកទាល់តែសោះ នៅក្នុងប្រទេសកម្ពុជា។ តាមរយៈប្រូម៉ូសិននេះ គោជល់ នឹងផ្តល់មហារង្វាន់ធំជាលុយសុទ្ធ រហូតដល់ទៅ ២០០លានរៀលឯណោះ។ 
 
ក្រុមហ៊ុនគោជល់បានឲ្យដឹងទៀតថា ប្រូម៉ូសិន «កំប៉ុងច្រៀង លុយ២០០លាន មានភ្លែត ជាមួយគោជល់» នឹងចាប់ផ្តើមផ្តល់ជូនពីខែកុម្ភៈនេះតទៅ។ ក្រៅពីមហារង្វាន់ជាលុយសុទ្ធរហូតដល់ទៅ ២០០លានរៀលហើយនោះ គោជល់ ក៏នឹងផ្តល់ជូននូវរង្វាន់ជាច្រើនទៀតផងដែរ ក្នុងនោះរូមមាន ម៉ូតូ Honda Dream រថយន្តម៉ាក  Ford Wildtrak ជាច្រើនគ្រឿង។
 
អ្វីដែលកាន់តែអស្ចារ្យមួយកម្រិតទៀតនោះ លោក ឆាយ វីរៈយុទ្ធ ដែលជាតារាចម្រៀងដ៏ល្បីនៅក្នុងប្រទេសកម្ពុជា ត្រូវបានជ្រើសរើសជាទូតសុឆន្ទៈតំណាងផលិតផល គោជល់ ហើយបទចម្រៀង original របស់ប្រូម៉ូសិនគោជល់ ដែលច្រៀងដោយលោក នឹងបន្លឺឡើងនៅពេលអតិថិជនគាស់ចំ Singing Can (កំប៉ុងច្រៀង) ជាមហារង្វាន់ធំបំផុត ដែលមានន័យថា អតិថិជននឹងឈ្នះរង្វាន់ជាប្រាក់សុទ្ធចំនួន ២០០ លានរៀលពីគោជល់។


 
តំណាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងគោជល់ បានថ្លែងឲ្យដឹងថា៖ «គោជល់បានយល់យ៉ាងច្បាស់ពីស្ថានភាពលំបាករបស់អតិថិជនទាំងអស់គ្រាដែលជំងឺកូវីដ-១៩ បាន និងកំពុងរីករាលដាលជាសកល ក្នុងរយៈពេលប្រមាណ២ឆ្នាំមកនេះ។ ហេតុដូច្នេះហើយបានជាកន្លងទៅ យើងបានបង្កើតប្រូម៉ូសិនថ្មីៗ ដើម្បីផ្តល់រង្វាន់ទ្វេដងដល់អតិថិជន។ ចំពោះប្រូម៉ូសិនថ្មី «កំប៉ុងច្រៀង លុយ២០០លាន មានភ្លែត ជាមួយគោជល់»នេះ យើងសង្ឃឹមថា នឹងចូលរួមចំណែកជួយដោះស្រាយជីវភាពរស់នៅ ក៏ដូចជាជួយបំពេញក្តីស្រមៃ និងបំណងប្រាថ្នារបស់អតិថិជនដែលនិយមគាំទ្រគោជល់ ជាក់ជាមិនខានឡើយ។»
 
តំណាងក្រុមហ៊ុនបន្តថា «រាល់ក្រវិលកំប៉ុង គោជល់ ទាំងអស់សុទ្ធតែអាចនឹងមានរង្វាន់ផ្សេងៗគ្នា ក៏ប៉ុន្តែមហារង្វាន់ដ៏អស្ចារ្យបំផុតជាសាច់ប្រាក់ 200,000,000 រៀលអាចរកបានលុះត្រាតែអ្នករកឃើញកំប៉ុងច្រៀង (កំប៉ុងគោជល់ដែលអ្នកនឹងឮបទចម្រៀងនៅពេលគាស់វា!)។ ប្រសិនបើលោកអ្នកមិនទាន់បានឈ្នះរង្វាន់នៅលើក្រវិលកំប៉ុងគោជល់ លោកអ្នក ក៏នៅតែអាចមានឱកាសឈ្នះរង្វាន់លើកក្រោយទៀត ពីប្រូម៉ូសិនគោជល់ផងដែរ។យើងខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះអថិតិជនទាំងអស់ ដែលតែងតែនិយមគាំទ្រ និងពិសាគោជល់គ្រប់ពេលវេលា និងគ្រប់ទីកន្លែង»។
 
កំប៉ុងរង្វាន់មហាសំណាងរបស់ គោជល់ នឹងនាំមកនូវលាភសំណាងដ៏សែនអស្ចារ្យសម្រាប់អតិថិជនទាំងអស់ ទាំងក្នុងទាំងក្រៅប្រទេស ដែលនិយមពិសា គោជល់ រាល់ថ្ងៃហើយរង្វាន់ទាំងនោះ នឹងអាចធ្វើឲ្យក្ដីស្រមៃ លោកអ្នកក្លាយជាការពិតបានភ្លាមៗ។ ក្រវិលកំប៉ុងមួយ អាចធ្វើឲ្យជីវិតលោកអ្នកផ្លាស់ប្តូរបាន! សូមបន្តគាំទ្រ និងពិសាភេសជ្ជៈ គោជល់និងកុំភ្លេចពិនិត្យមើលក្រោមក្រវិលកំប៉ុង ដើម្បីឈ្នះរង្វាន់ អ្នកឈ្នះបន្ទាប់អាចជារូបអ្នក។
 
តំណាងក្រុមហ៊ុនបានបញ្ជាក់ថា «ឆ្នាំនេះ គោជល់ ចង់ឱ្យអតិថិជនទាំងអស់ កាន់តែរំភើបរីករាយជាមួយនឹងអ្វីដែលពួកគេមិនដែលធ្លាប់បានឃើញពីមុនមក ក្នុងប្រវត្តិសាស្រ្តនៃប្រូម៉ូសិន។ វាគឺជាការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យា និងភាពសប្បុរស ដែលនេះជារង្វាន់ដ៏ធំបំផុតដែល គោជល់ ផ្តល់ជូននៅក្នុងប្រទេសកម្ពុជា។ យើងចង់ឲ្យប្រជាជនកម្ពុជា កាន់តែសប្បាយរីករាយ ជាមួយនឹងប្រូម៉ូសិនដ៏អស្ចារ្យនេះ ហើយយើងក៏ចង់ឲ្យពួកគេក្លាយជាអ្នកមានភ្លាមៗដែរ!»។ 


 
ជាងនេះទៅទៀត គោជល់ បានបង្កប់នូវបច្ចេកវិទ្យាថ្មីដើម្បីអាចតាមដានអ្នកឈ្នះដោយផ្ទាល់ និងផ្សាយផ្ទាល់ការផ្តល់រង្វាន់នៅលើ Facebook: https://www.facebook.com/redbullcambodia/ ទៀតផង។
 
សូមជ្រើសរើសគោជល់ពិសា នៅពេលដែលលោកអ្នកធ្វើការអស់កម្លាំង និងត្រូវការកម្លាំងបន្ថែម ដើម្បីបន្តការងារដ៏មមាញឹករបស់លោកអ្នក ព្រោះថាគោជល់មានបន្ថែម នូវវីតាមីនបេ៦ និងបេ១២ សម្រាប់ជួយពង្រឹងស្មារតី និងជួយបង្កើនថាមពលបានភ្លាមៗ ហើយបានទាំងរង្វាន់ និងក្លាយជាអ្នកមានទៀត។
 
ក្រុមហ៊ុន TCP Group ដែលត្រូវបានបង្កើតឡើង និងមានទីតាំងមូលដ្ឋាននៅក្នុងប្រទេសថៃ មានក្រុមហ៊ុនជាច្រើន នៅក្នុងឧស្សាហកម្មភេសជ្ជៈនិងអាហារ ហើយក៏ជាស្ថាបនិក និងជាម្ចាស់នៃម៉ាកយីហោភេសជ្ជៈប៉ូវកម្លាំង ឈានមុខគេគឺគោជល់ (Red Bull) ផងដែរ។ ផលិតផលរបស់ TCP Group មាននៅក្នុងប្រទេសថៃ និងទូទាំងពិភពលោក។ ក្រៅពីគោជល់ (Red Bull) យើងក៏ផលិត និងលក់ផលិតផលរបស់យើងចំនួន ៦ប្រភេទ ដែលស្ថិតនៅក្រោមម៉ាកសញ្ញាល្បីៗចំនួន ៩ ដូចខាងក្រោម៖
 
- Energy Drinks ស្ថិតនៅក្រោមម៉ាកសញ្ញា Kratingdaeng (គោជល់) Ready, Som Plus, និង Warrior
- Electrolyte Beverages ស្ថិតនៅក្រោមម៉ាកសញ្ញា Sponsor 
- Functional Drinks ស្ថិតនៅក្រោមម៉ាកសញ្ញា MANSOME, MANSOME Vitamin Water និង Hi!
- Ready-to-Drink Tea   ស្ថិតនៅក្រោមម៉ាកសញ្ញា Puriku
- Snacks ស្ថិតនៅក្រោមម៉ាកសញ្ញា Sunsnack និង
- Beverage Flavor សម្រាប់រសជាតិដើមរបស់ភេសជ្ជគោជល់។
 
ភេសជ្ជៈប៉ូវកម្លាំង (Red Bull) ត្រូវបានចែកចាយក្នុងប្រទេសកម្ពុជា ជាងមួយទសវត្សរ៍មកហើយ។ បច្ចុប្បន្ន Hero King គឺជាអ្នកចែកចាយពេញសិទ្ធិរបស់ភេសជ្ជៈគោជល់ នៅកម្ពុជា ។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រផ្លូវការរបស់យើង៖ https://www.tcp.com/en/tcp-global/asia/cambodia/




 
(អត្ថបទពាណិជ្ជកម្ម) 
 

© រក្សាសិទ្ធិដោយ thmeythmey.com