អត្ថបទពាណិជ្ជកម្ម
ភីហ្សាហាត់កម្ពុជាបាននាំយកភីហ្សារាងបេះដូងម្ចាស់ដើមពីអាម៉េរិកដំបូងគេ សម្រាប់ថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ខាងមុខនេះ
07, Feb 2022 , 4:29 pm        
រូបភាព
ភ្នំពេញ៖ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ - ភីហ្សាហាត់កម្ពុជា (PIZZA HUT CAMBODIA) បាននាំយកភីហ្សារាងបេះដូងម្ចាស់ដើម ពីអាម៉េរិកដំបូងគេ នាំមកជូនអតិថិជនកម្ពុជា នាថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ខាងមុខនេះ។ ភីហ្សានេះ បានដាក់លក់ជូនអតិថិជនហើយ នៅគ្រប់សាខា ភីហ្សាហាត់កម្ពុជា ចាប់ពីថ្ងៃទី០៦ រហូតដល់ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ដែលផ្តល់ជាជម្រើស និងគំនិតថ្មីបែបទាន់សម័យ ជូនដល់សុភាពបុរសទាំងឡាយ សម្រាប់រដូវកាល នៃសេចក្តីស្រលាញ់ ជូនដល់ដៃគូស្នេហា ភរិយា ម្តាយ បងប្អូនស្រី និងក្រុមគ្រួសារទាំងមូល។ 
 


លោកអ្នកអាចរីករាយជាមួយការផ្តល់ជូនជាពិសេសជាឈុត ក្នុងតម្លៃត្រឹមតែ $19.99 តែប៉ុណ្ណោះ ដែលអាចសន្សំបានរហូតដល់ 55% ដែលទទួលបានភីហ្សារាងបេះដូង រសជាតិគ្រឿងសមុទ្រ ត្រូពិក១ រួមជាមួយស្លាបមាន់រសជាតិញូអរលីន និងថែមជូនការ៉េមរសជាតិឈ្ងុយឆ្ងាញ់១កំប៉ុង ចំណុះ ៧៥ក្រាមផងដែរ។ ក្រៅពីនេះ លោកអ្នកក៏អាចជ្រើសរើស ជាភីហ្សារាងបេះដូង រសជាតិគ្រឿងសមុទ្រ ត្រូពិកផងដែរ ក្នុងតម្លៃត្រឹមតែ $14.14 ផងដែរ ដែលធានា​រសជាតិឈ្ងុយឆ្ងាញ់ជាងគេ ថ្មីៗស្រស់ៗជាងគេ បង្កើតមុនគេ។
 
ការផ្ដល់ជូននេះ ចាប់ពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ តទៅ នៅគ្រប់សាខាភីហ្សាហាត់កម្ពុជាទាំងអស់។ 
+ សម្រាប់ការកុម្ម៉ង់ខ្ចប់ និងដឹកជូនដល់ទីកន្លែងដោយឥតគិតថ្លៃ តាមរយៈ ៖
- លេខទូរស័ព្ទ៖ 023 890 890 ឬ 023 990 990
- គេហទំព័រ៖ www.pizzahut.com.kh
- កម្មវិធីទូរសព្ទ ៖ https://bit.ly/PizzahutappKH
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com