ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ស្វែងយល់​ពី​រោគសញ្ញា​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត
08, Feb 2022 , 6:59 am        
រូបភាព
​អា​ការៈធ្លាក់​ទឹកចិត្ត ឬ បាក់​ទឹកចិត្ត (Depression) ត្រូវបាន​គេ​ចាត់ទុក​ជា​ជំងឺផ្លូវចិត្ត​ម្យ៉ាង ដែល​ធ្វើអោយ​បុគ្គល​ម្នាក់​មាន អា​រ​ម្មណ៏ទុក​ព្រួយ​និង អស់​សង្ឈឹម​ក្នុង​ជីវិត ហើយ​វា​អាច​កើតមាន​ជាច្រើន សប្តាហ៍​ឬ​រាប់​ខែ​។វា​អាច​រួមមាន​ទាំង​អារម្មណ៍​តានតឹង តប់​ប្រមល់ បាត់បង់​ថាមពល​រាងកាយ​ឬក៏​គ្មាន​អារម្មណ៍​សប្បាយរីករាយ​ចំពោះ​អ្វីៗ​ដែល ធ្លាប់​ធ្វើ​ឱ្យ​យើង​សប្បាយ​កាលពីមុន​មក​។

 
​សញ្ញាណ​នៃ​ការធ្លាក់​ទឹកចិត្ត​
 
​មិនមែន​មនុស្ស​គ្រប់រូប​នឹង​កើត​មាន​សញ្ញាណ​នៃ​ការធ្លាក់​ទឹកចិត្ត​ទាំងអស់ នោះទេ​។ មនុស្ស​ខ្លះ​អាច និង​មាន​សញ្ញាណ​នៃ​ការធ្លាក់​ទឹកចិត្ត​បន្តិចបន្តួច ហើយ​អ្នកខ្លះ​ទៀត​អាច​មាន​សញ្ញាណ​នៃ ការធ្លាក់​ទឹកចិត្ត​ច្រើន​អាស្រ័យ និង​ទំហំ និង កំរិត​នៃ​ការធ្លាក់​ទឹកចិត្ត បូក​រួម​ទាំង​រយៈពេល​នៃ​ការធ្លាក់​ទឹកចិត្ត​ផងដែរ​ដែល​មាន​ដូចជា​៖
• អារម្មណ៍​ទុក្ខព្រួយ​ជានិច្ច តប់​ប្រមល់ ឬ​ម្យ៉ាងវិញទៀត​គឺ​គ្មាន​អារម្មណ៍​អ្វី​ទាំងអស់​។​
• អស់សង្ឃឹម​និង​មានគំនិត​ទុទិដ្ឋិនិយម​ចំ​ពោះ​ខ្លួនឯង​។​
• អារម្មណ៍​បន្ទោស​ខ្លួនឯង គិតថា​មាន​កំហុស គិត​ថា​ខ្លូន​គ្មាន​តម្លៃ​តទៅទៀត និង​អារម្មណ៍​តែលតោល​។​
• បាត់បង់​ចំណាប់អារម្មណ៍ ទម្លាប់​នៃ​ការ​សប្បាយ​និង​សកម្មភាព​មួយ​ចំនួន​ដែល​តែងតែ​ចូល​ចិត្ត​ធ្វើ ពីមុនមក រួម​មាន​សកម្មភាព​កីឡា ការដើរ​កំសាន្ត និង​រួម​ទាំង​រឿង​ភេទ     សម្ព័ន្ធ​ទៀតផង​។​
• ធ្លាក់​ចុះ​នូវ​ថាមពល​រាងកាយ វិលមុខ​ធី​ង​ធូង និង​មិន​សកម្ម​ដូចពេលមុន​។​
• មាន​ការលំបាក​ក្នុងការ​ផ្ចង់អារម្មណ៍ ខ្សោយ​ការចងចាំ និង​បញ្ហា​ក្នុងការ​ធ្វើ​ការសម្រេចចិត្ត​។​
• បញ្ហា​ដំណេក ដូចជា​កេង​ឆាប់​ភ្ញាក់​ពី​ព្រលឹម​ពេក ឬ​មួយ​កេង​មិន​លក់​ហើយ​ក៏​អាច​មាន​បញ្ហា​គេង​ច្រើន​ខុស​ប្រក្រតី​ផង​ដែរ​។​
• ញុំ​ា​មិនបាន និង​ស្រក​ទំងន់​ជា​កំហុក ឬ ផ្ទុយ​មកវិញ​ញុំ​ា​ច្រើន​ហួសប្រមាណ​និង​ឡើង  ទំងន់​ខុស​ប្រក្រតី​។​
• គិត​អំពី​ការស្លាប់ ការធ្វើ​អត្ថ​ឃាតកម្ម និង​មាន​ចេតនា​សម្លាប់ខ្លួន​ជាដើម​។​
• មាន​បញ្ហា​រាងកាយ​ដូចជា ឈឺក្បាល ឬ​បញ្ហា​ប្រព័ន្ធ​រំលាយ​អារ​ហារ ដូចជា​ឈឺក្រពះ ពោះវៀន​និង​ឈឺចាប់​លើ​រាងកាយ​មិន​ជាក់លាក់​ថា​ត្រង់​ណា​មួយ ហើយ​ដែល​ការប្រើប្រាស់​ថ្នាំ​ហាក់បីដូច​ជា​មិន​បាន​ផល​។​
• អារម្មណ៍​រសាប់រសល់​និង​ងាយ​ខឹង​និង​ពិបាក​ទប់ចិត្ត​។​
 
​ប្រសិនបើ​អ្នក​សំគាល់ថា​ខ្លួន​អ្នក ឬ សមាជិក​ក្រុមគ្រួសារ មិត្តភក្តិ បងប្អូន​ណា​មួយ មាន​រោគសញ្ញា ដូចដែល​បាន​រៀបរាប់​មក​ពី​ខាងលើ​នេះ នោះ​អ្នក​គប្បី​ស្វែងរក​សេវា​ពិគ្រោះ និង ព្យាបាល​ពី គ្រូពេទ្យ​ផ្នែក​ចិត្តសាស្ត្រ អោយបាន​ទាន់​ពេលវេលា​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com