ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
តើជំងឺអ្វីខ្លះដែលអាចធ្វើអោយអ្នកហើមកជើង?
09, Feb 2022 , 11:59 pm        
រូបភាព
ស្ថានភាព​ផ្នែក​វេជ្ជសាស្ត្រ​ណាមួយ ដែល​បង្អាក់​ដល់​តុល្យភាព​នៃ​សារធាតុ​រាវ នៅក្នុង​រាងកាយ ក៏​អាច​ធ្វើ អោយ​អ្នក​មាន​ការ​ហើម​កជើង​បានដែរ​។មូលហេតុ​ផ្នែក​វេជ្ជសាស្ត្រ​ជាទូទៅ​មួយ​ចំនួន ដែល​បណ្តាល​អោយ កជើង អ្នក​ហើម រួមមាន​ដូចជា​៖

 
  • ជំងឺ​ស្លាក់​ឈាម​ក្នុង​បេះដូង ដែល​កើតមាន​ដោយសារតែ ធាតុ​រាវ​ហូរ​ត្រលប់​ចូលទៅ​ក្នុង​ចុង​អវយវៈ វិញ​។​
  • ជំងឺ​ក្រិន​ថ្លើម ដែល​ធ្វើអោយ​មាន​ការកើនឡើង​នូវ សារធាតុ​រាវ​នៅក្នុង​ពោះ និង ចុង​អវយវៈ ដូចជា​នៅ​ត្រង់ កជើង ។​
  • ការ​មាន​កំណក​ឈាម​នៅ​ក្នុង​ជើង​ផ្នែក​ខាងក្រោម ដែល​ធ្វើអោយ​កជើង និង ជើង​មាន​ភាព​ហើមប៉ោង​។​
  • ជំងឺ​ខ្សោយតម្រងនោម ក៏​អាច​បណ្តាលអោយ​សារធាតុ​រាវ មាន​ផ្ទុក​នៅ​នឹង​ប្រអប់ជើង និង កជើង​បាន​ផង​ដែរ ។​
  • ស្ថានភាព​ជំងឺ​ផ្នែក​វេជ្ជសាស្ត្រ​មួយចំនួន ផ្សេង​ទៀត​មាន​ដូចជា​៖  ជំងឺ​ហើម​ក្រពេញ​ទឹក​រងៃ ដែល​នេះ​ជា ការកកស្ទះ នៅក្នុង​ប្រព័ន្ធ​ទឹក​រងៃ​។​
  • មានការ​ចំលងរោគ​នៅក្នុង ជើង និង ការចុះ​ខ្សោយ​នៃ​ស​សៃឈាម ដែល​ជារឿយៗ​វា​បណ្តាល​មកពី ការ​ប៉ះ ទង្គិច ឬ ការរង​របួស​ទៅ​លើស​សៃវ៉ែន ដែល​ស្ថានភាព​នេះ​ជា​ធម្មតា ធ្វើ​អោយ​ជាតិ​ត្រូវបាន​រក្សា​ទុក​ក្នុង ជើង និង ប្រអប់ជើង ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com