ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ហាត់ប្រាណ​ពិតជា​អាច​កាត់បន្ថយ​កំហឹង​មែនឬ​?
10, Feb 2022 , 6:59 am        
រូបភាព
កំហឹង​ជា​រឿយៗ តែង​កើត​ឡើង​ដោយសារ​ការផ្តល់​តំលៃ​អោយ​ខ្លួន​ឯង​ទាប​ពេក និង ការខ្វះ​ទំនុកចិត្ត​លើ​ខ្លួនឯង ។ ការធ្វើ​សកម្មភាព​រូប​រាងកាយ គឺ​អាច​បញ្ចេញ​នូវ​អង់​ដ​ហ្វីន ដែល​វា​ជា​អរ​ម៉ូ​ន​ម្យ៉ាង ជួយ​អោយ​អ្នក​មាន​អារម្មណ៍ល្អ និង បង្កើន​ផ្លូវចិត្ត​របស់​អ្នក អោយ​មាន​សភាព​ស្រស់ស្រាយ និង ពេញចិត្ត​ចំពោះ​ខ្លួនឯង​។ការធ្វើ​លំ​ហាត់ប្រាណ ក៏​ជា​វិធី​មួយ ក្នុង​ការទប់ស្កាត់​កំហឹង និង ជួយ​កាត់បន្ថយ​ស្ត្រេ​ស​។ ការធ្វើសកម្មភាព ក្នុង​កម្រិត​ខ្ពស់ អោយបាន​ជា ប្រចាំ​មានដូចជា​៖ ការរត់​, ហែល​ទឹក​, លេង​កីឡាប្រដាល់ ក៏​ជា​វិធី​ដ៏​មាន​ប្រសិទ្ធភាព​ក្នុងកា​រប​ញេ្ចញ និង រារាំង​ដល់ អារម្មណ៍ ដែល​នឹង​ធ្វើអោយ​កំហឹង​ផ្ទុះឡើង​។

 
ការធ្វើសកម្មភាព អោយ​រាងកាយ​អ្នក​បាន​សម្រាក​មានដូចជា​៖​ការហាត់ យូ​ហ្គា ឬ ថៃ​ឈិ គឺ​អាច​នឹង​បញ្ចេញ​នូវ​ថាមពល​អវិជ្ជមាន និង ជួយ​ជំរុញ​អោយមាន​អារម្មណ៍ ស្ងប់ស្ងាត់ នៅក្នុង​ខ្លួន​។​
 
​សកម្មភាព​ដែល​សាក​សម​បំផុត​មាន​៖
•​    ​ការដើរ​។​
•​    ​ការរត់​។​
•​    ​ការ​ធាក់​កង់​។​
•​    ​ការ​ហែល​ទឹក​។​
•​    ​ការលើក​ដុំ​ទំងន់​។​
•​    ​ការលេង​កីឡាប្រដាល់​។​
•​    ​ការលេង​កីឡា​រ៉ុក​កែត​។​
•​    ​ការ​រាំ​កំសាន្ត​។​
•​    ​ការហ្វឹកហាត់​កាយសម្ព័ន្ធ​។​
•​    ​ការហាត់ លំ​ហាត់ប្រាណ​បែប​យូ​ហ្គា ក្នុង​សកម្មភាព​ផ្សេងៗ​ជាច្រើន​។​
 
​តើ​អ្នក​គួរ​ធ្វើ​វា​អោយបាន​ញឹកញាប់ ប៉ុនណា​?
•​    ​យ៉ាងហោចណាស់ អោយ​បាន​រយៈពេល​៣០​នាទី ហើយ​អោយ​បាន ៣ ទៅ ៥​ដង​ក្នុង​មួយ​សប្តាហ៍​។​
•​    ​ប្រសិនបើ​អ្នក​ជ្រើសរើស​យក​ការរត់ នោះ​អ្នក​ត្រូវ​កំណត់​ការរត់​នេះ​អោយ បាន​ចំងាយ ៣​ទៅ​៥ ម៉ា​យ​ដោយ មិន​ធ្វើ​ការឈប់​។​
•​    ​នៅ​ថ្ងៃ​ឈប់សម្រាក អ្នក​អាច​ធ្វើ​ការដើរ​អោយ​បាន​រយៈពេល ៣០​នាទី​។​
•​    ​រួមបញ្ចូល​នូវ​ថ្នាក់​ហាត់​យូ​ហ្គា ឬ ថៃ​ឈិ នៅក្នុង​ទំលាប់​ហាត់ប្រាណ​របស់​អ្នក ដើម្បី​រៀន​ពី​វិធីសាស្ត្រ ក្នុងការ ដកដង្ហើម និង ធ្វើអោយ​ផ្លូវកាយ និង ផ្លូវចិត្ត​របស់​អ្នកចេះ​មាន​ភាព​បន់​បែន​តាម​កាលៈទេសៈ​។​
•​    ​បញ្ចូល​សកម្មភាព​ផ្សេងៗ​គ្នា ទៅក្នុង​ទំលាប់​ហាត់ប្រាណ​របស់​អ្នក​។ ការហ្វឹកហាត់​កីឡា​កាយ​សម្ព័ន្ធ គឺជា សកម្មភាព​មួយ​ដ៏​រស់​រវើក និង មាន​ភាពរហ័សរហួន ដែល​មាន​រួមបញ្ចូល​នូវ ការហ្វឹកហាត់​ចង្វាក់បេះដូង និង ភាព​អត់ធ្មត់​។ អ្នក​គួរ​ធ្វើ​វា អោយបាន ២​ទៅ ៤​ដង ក្នុង​មួយ​សប្តាហ៍ ។​
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com