ជាតិ
ពីនេះ ពីនោះ
«ផ្ញើ», «បញ្ញើ» មិនមែន «ផ្ញើរ», «បញ្ញើរ» ឡើយ
03, Mar 2024 , 7:29 am        
រូបភាព
ពាក្យ «ផ្ញើ» មិនមាន «រ» នោះឡើយ ប៉ុន្តែ​មានមួយចំនួន​​សរសេរ​ច្រឡំ ដោយសារមិនបានត្រួតពិនិត្យ​វចនានុក្រម​ឲ្យ​បាន​ត្រឹមត្រូវ។ ដូចគ្នាផងដែរ អ្នកខ្លះ សរសេរ «បញ្ញើរ» តែតាម «បញ្ញើ» គ្មាន «រ» គឺជាពាក្យត្រូវ។

 
តាម​វចនានុក្រម​ខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត «ផ្ញើ» មានន័យថា បញ្ជូន​បញ្ញើពីទីមួយទៅកាន់ទីមួយទៀត។ ផ្ញើសំបុត្រទៅបងប្អូននៅកំពង់ចាម, ផ្ញើអីវ៉ាន់តាមកប៉ាល់ ។ ដាក់ទុកឲ្យគេទទួលបញ្ញើដោយមានពាក្យផ្ដាំ ឬ សន្យាយ៉ាងណាៗ។ ខ្ញុំសុំផ្ញើហិបនេះនៅផ្ទះអ្នកសិនដល់ថ្ងៃស្អែកខ្ញុំនឹងមកយក ។
 
បញ្ញើ គឺ​អ្វីៗដែលគេផ្ញើ, របស់ផ្ញើ។ ទទួលបញ្ញើ ។ ពាក្យទំនឹមបុរាណ៖ បញ្ញើទុកស្មើបំណុល អត្ថន័យថា អ្វីៗដែលគេផ្ញើទុកផង, កាលបើវិនាសខូចបាត់ទៅ, អ្នកទទួលត្រូវសងគេ ទុកដូចជាបំណុល ៕
 
 
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com