ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ផ្លែស្វាយ​អាច​ការពារ​ភាពធាត់​ជ្រុល​
10, Feb 2022 , 10:59 pm        
រូបភាព
ដោយសារ​តែ​ផ្លែស្វាយ​មាន​ផ្ទុក​នូវ បរិមាណ​ដ៏​ច្រើន​នៃ​ជាតិ​ស​សៃ ដែល​អាច​ជួយ​បន្ទាប​នូវ​ការ​បឺត​ស្រូប របស់​ជាតិ​ស្ករ​ទៅក្នុង​ឈាម​, ជួយ​អោយ​អ្នក​មិន​សូវ​ឃ្លាន​អាហារ​, រក្សា​កម្រិត​ជាតិ​ស្ករ​នៅក្នុង​ឈាម នោះ​វា គឺ​ពិតជា​អាច ជួយ​អ្នក​បាន ក្នុង​ការរក្សា​ទម្ងន់​រាងកាយ​របស់​អ្នក អោយ​មាន​លំនឹង​ល្អ​។​​នៅពេល​ដែល​ជាតិ​ស​សៃ​ទាំងនេះ ធ្វើដំណើរ​ចូល​ទៅក្នុង​ពោះវៀន វា​ក៏​ជួយ​ផងដែរ នូវ​ការ​រ​រំលាយ​នូវ​ជាតិ​ខ្លាញ់​ផ្សេងៗ​ទៀត​នៅក្នុង​រាងកាយ ដែល​ផ្តល់​គ្រោះថ្នាក់​ដល់​យើង​រាល់គ្នា ។



មិន​ត្រឹមតែ​ប៉ុណ្ណោះ ផ្លែស្វាយ ក៏មាន អត្ថប្រយោជន៍ ក្នុង​ការប្រឆាំង​នឹង​ជាតិ​អាស៊ី​ត  និង ការរំលាយ​អាហារ​មិន​បាន​ត្រឹមត្រូវ​ផងដែរ​។​
 
​ដូច្នេះ​ប្រសិនបើ​អ្នក ចង់​រក្សា​ទម្ងន់​ដងខ្លួន​អោយបាន​ល្អ និង ចៀសផុត​ពី​ភាពធាត់​នោះ ផ្លែស្វាយ​ជា​ជម្រើស​ដ៏​សាម​សម​បំផុត​សម្រាប់​អ្នក​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com