ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
គ្រោះថ្នាក់​នៃ​ការ​ហឺត​ផ្សែង​បារី​មាន​អ្វីខ្លះ​?
11, Feb 2022 , 11:59 pm        
រូបភាព
មនុស្ស​ជាច្រើន​គិតថា ដោយសារតែ​ពួកគេ​មិន​ជក់បារី​, ដូចនេះ​ពួកគេ​មិនចាំបាច់​បារម្ភ​អំពី​ការ​ហឺត​ផ្សែង​បារី​នោះទេ​។​​ការពិត​គឺ​ថា ការ​ហឺត​ផ្សែង​បារី ដែល​ជា​ការបូកបញ្ចូល​គ្នា​នៃ​ផ្សែង​ដែល​មក​ពី​ការដុត​នៃ​បារី និង​ផ្សែង​ដែល​ត្រូវ​បាន​បញ្ចេញ​ពី​អ្នក​ជក់បារី​នោះ គឺ​មាន​ភាព​គ្រោះថ្នាក់​ដូច​ទៅ​នឹង​ការជក់បារី​ដែរ​។ អ្នក​ដែល​ជក់បារី មិន​មាន​បំណង​អោយ​អ្នក​នៅ​ជុំវិញ​ខ្លួន​ពួកគេ​មាន​គ្រោះថ្នាក់​នោះ​ទេ ប៉ុន្តែ​ផ្ទុយទៅវិញ​នេះ​ជា​អ្វី​ដែល​ពួកគេ​កំពុងតែ​បាន​ធ្វើ​។​

 
 
​ក្រៅពី​មាន​ក្លិន​អាក្រក់​លើ​សម្លៀកបំពាក់ និង​សក់​របស់​អ្នក​, ផ្សែង​បារី​ផ្សំ​ពី​សារធាតុ​គីមី​ជាង​៤.០០០​មុខ ដែល​សារធាតុ​ផ្សំ​ភាគច្រើន​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក និង​ជំងឺ​បេះដូង​។ ការដកដង្ហើម​យក​ផ្សែង​បារី​អាច​ធ្វើអោយ​រលាក​ដល់​ផ្លូវដង្ហើម ហើយ​បណ្តាល​អោយ​ទទួល​រង​នឹង​ជំងឺ​ហឺត​។ កន្លែង​តែ​មួយគត់​ដើម្បី​គេ​ស​ពី​ឥទ្ធិពល​នៃ​ផ្សែង​បារី គឺ​កន្លែង​ដែល​មិន​មាន​ផ្សែង​បារី​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com