ជាតិ
ពីនេះ ពីនោះ
កម្ពុជា នឹងមានភ្លៀងធ្លាក់កម្រិតបង្គួរ ពេញមួយសប្ដាហ៍
16, Feb 2022 , 7:59 am        
រូបភាព
ដោយ:
ភ្នំពេញ៖ កម្ពុជា នឹងរងឥទ្ធិពលសម្ពាធទាបពីប្រទេសឥណ្ឌូនេស៊ី និងឥណ្ឌាក្នុងកម្រិតពីខ្សោយទៅមធ្យម។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យ តំបន់មួយចំនួនអាចនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្កួរ ដោយមានលាយ ផ្គរ រន្ទះ ដោយអន្លើ។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម។ កម្ពុជា នឹងរងឥទ្ធិពលសម្ពាធទាបពីប្រទេសឥណ្ឌូនេស៊ី និងឥណ្ឌា។


 
ស្ថានភាពបែបនេះ អាចបណ្ដាឱ្យមានភ្លៀង ក្នុងកម្រិតពីតិចទៅបង្គួរ ដោយលាយឡំនិងផ្គរ រន្ទះចាប់ពីថ្ងៃទី១៦ ដល់២២កុម្ភៈ។ ក្នុងនោះខេត្តកំពង់ធំ, កំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង, បន្ទាយមានជ័យ និងបៃលិន អាចមានភ្លៀងដោយអន្លើ។ ចំណែកឯ បណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចមានភ្លៀងក្នុងកម្រិចតិចទៅមធ្យមលាយឡំ ផ្គរ និងរន្ទះ។  តំបន់មាត់សមុទ្រអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំនិងផ្គរ រន្ទះ៕   
 

Tag:
 អាកាសធាតុ
  សម្ពាធទាប
© រក្សាសិទ្ធិដោយ thmeythmey.com