ពីនេះ ពីនោះ
«ភ្លើន» មានន័យថា ព្រហើន, គឃ្លើន រីឯ «ភ្លើតភ្លើន» គឺរីករាយសប្បាយភ្លេចខ្លួន
17, Feb 2022 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
តាមវចនានុក្រមសម្តេច ព្រះសង្ឃរាជ ជួន ណាត ពាក្យ «ភ្លើន» និង «ភ្លើតភ្លើន» ចេញមកពីភាសាសៀម «ព្លិន» និង «ព្លិតព្លិន» តែអានជាភាសាខ្មែរថា «ផ្លឺន» និង «ផ្លឺតផ្លឺន»។

 
«ភ្លើន» មានន័យថា ដែលបានចិត្ត, ព្រហើន, គឃ្លើន, ឡើងចាងក្រអឺតក្រអោងព្រោះបានចិត្ដ។ មនុស្សភ្លើន, ឫកភ្លើន, សម្ដីភ្លើន ។
 
តាមពិតទៅពាក្យ ភ្លើន តែមួយម៉ាត់ក៏មានន័យថា ដែលរីករាយសប្បាយហួសពេក, សប្បាយភ្លេចអ្វីៗឯទៀត ឬភ្លេចខ្លួន ដែរ ប៉ុន្តែមានពាក្យពេញលេញមួយទៀត គឺ «ភ្លើតភ្លើន»។ ចិត្ដភ្លើតភ្លើន ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com