ជាតិ
អាជ្ញាធរជាតិអប្សរា និង JICA ពិភាក្សាពីការប្រើប្រព័ន្ធឌីជីថល​ លើសេវាកម្មទេសចរណ៍នៅរមណីយដ្ឋានអង្គរ
21, Feb 2022 , 8:29 am        
រូបភាព
ជំនួបពិភាក្សាការងាររបស់អាជ្ញាធរជាតិអប្សរា ជាមួយទីភ្នាក់ងារ JACA
ជំនួបពិភាក្សាការងាររបស់អាជ្ញាធរជាតិអប្សរា ជាមួយទីភ្នាក់ងារ JACA
ភ្នំពេញ៖  អាជ្ញាធរជាតិអប្សរា និងទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ (JICA)​បានពិភាក្សាគ្នា ដើម្បីដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធឌីជីថល (Digital) របស់គម្រោងទីក្រុងឆ្លាត (Smart City) សម្រាប់ទីក្រុងសៀមរាបនៅក្នុងតំបន់រមណីយដ្ឋានអង្គរទៅលើសេវាកម្មទេសចរណ៍។

 
លោកហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា បានពិភាក្សាជាមួយលោក Kai Kurimoto ដែលជាប្រតិបត្តិករគោលនយោបាយនិងផែនការផ្នែកដឹកជញ្ជូននៃនាយកដ្ឋានអភិវឌ្ឍន៍ទីក្រុងពីJICA លើការប្រើប្រាស់ប្រព័ន្ធDigital ជាពិសេសលើសេវាកម្មទេសចរណ៍ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ នេះបើតាម អាជ្ញាធរជាតិអប្សរាជាតិ ដោយបានបញ្ជាក់ថា គម្រោងដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធឌីជីថល នេះ គឺស្ថិតនៅក្នុងគម្រោងទីក្រុងឆ្លាត (Smart City) សម្រាប់ទីក្រុងសៀមរាប។ 


លោកហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា

អាជ្ញាធរជាតិអប្សរាជាតិ បានស្រង់សម្តីរបស់លោក ហង់ ពៅ មកចុះផ្សាយ កាលពីថ្ងៃទី១៨កុម្ភៈ ឆ្នាំ២០២២ ថា៖ «ពាក់ព័ន្ធនឹងការប្រើប្រាស់សេវាកម្មទេសចរណ៍លក្ខណៈឌីជីថល និងរាល់ការអភិវឌ្ឍនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ចាំបាច់ត្រូវឆ្លងកាត់ការសិក្សា ពិនិត្យ វាយតម្លៃអំពីផលប៉ះពាល់ឲ្យបានគ្រប់ជ្រុងជ្រោយ ព្រមទាំងដាក់ឆ្លងមតិយោបល់អ្នកជំនាញចំពោះកិច្ចរបស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ»៕
 

Tag:
 ឌីជីថល​
  រមណីយដ្ឋានអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com