COVID-19
ជាតិ
កូវីដ-១៩៖ ស្លាប់៥នាក់ និងឆ្លងថ្មី៤៧០នាក់
26, Feb 2022 , 12:01 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកឆ្លង«អូមីក្រុង» ចំនួន៤៧០ករណីទៀត តាមរយៈលទ្ធផលតេស្ត PCR នៅថ្ងៃទី២៦ កុម្ភៈនេះ ។ នៅក្នុងនោះ មាន៤៣៥នាក់ ជាករណីឆ្លងក្នុងសហគមន៍។ ដោយឡែកអ្នកជាសះស្បើយ៤៩៧នាក់ និងស្លាប់៥នាក់។

 
មកទល់ពេលនេះ អ្នកឆ្លងបន្តកើនដល់១២៩ ៥៤៨នាក់ ដោយក្នុងនោះ អ្នកសះស្បើយពីជំងឺនេះ មានចំនួន១២២ ៨៧០នាក់ ។ អ្នកស្លាប់ដោយសារកូវីដ-១៩ កើនដល់ ៣,០៣២នាក់ ។

© រក្សាសិទ្ធិដោយ thmeythmey.com