ជាតិ
ក្រុមតន្ត្រីបុរាណ ត្រឡប់មកប្រគំតន្រ្តីកំដរទេសចរនៅតំបន់ផាប់ស្ទ្រីត
27, Feb 2022 , 5:29 pm        
រូបភាព
សៀមរាប៖ ក្រុមតន្ត្រីបុរាណត្រឡប់មកប្រគំតន្រ្តីកំដរទេសចរនៅតំបន់ផាប់ស្រ្ទីត ក្រោយផ្អាកដំណើរការអំឡុងពេលកូវីដ-១៩រាលដាលខ្លាំង។ ក្រុមតន្រ្តីបុរាណនេះ មានចំនួន៧នាក់ ដោយចាប់ផ្តើមប្រគំពីម៉ោង៦ល្ងាច ដល់ម៉ោង១១យប់រៀងរាលថ្ងៃ។

 
លោក គង់ ថាច ជាអ្នកគោះឈឹងម្នាក់ក្នុងក្រុមបានឱ្យដឹងថា ក្នុងមួយយប់ក្រុមរបស់លោករកបានចំណូលពីការលេងភ្លេងបុរាណក្នុងម្នាក់ ៣ទៅ៤ម៉ឺន។ ចំពោះយប់ណាដែលមានមនុស្សច្រើន ក្រុមលោកអាចបានម្នាក់ ៤ទៅ៥ម៉ឺន។ បុរសវ័យ៦៥ឆ្នាំរូបនេះបញ្ជាក់ថា ក្រុមលោកប្រគំកំដរទេសចរនៅតំបន់ផាប់ស្រ្ទីតនេះជិតប្រាំឆ្នាំហើយ ប៉ុន្តែត្រូវផ្អាកមួយរយៈដោយសារបញ្ហាកូវីដ។





















Tag:
 តន្រ្តីបុរាណ
  Pub Street
© រក្សាសិទ្ធិដោយ thmeythmey.com