COVID-19
ជាតិ
តួលេខអ្នកឆ្លងកូវីដ-១៩នៅកម្ពុជា ឡើងដល់ជាង១៣ម៉ឺននាក់ហើយ
28, Feb 2022 , 11:51 am        
រូបភាព
យុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់កុមារតូចៗនៅ​កម្ពុជាអាយុពី៣ទៅ៥​ឆ្នាំ
យុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់កុមារតូចៗនៅ​កម្ពុជាអាយុពី៣ទៅ៥​ឆ្នាំ
របាយការណ៍ក្រសួងសុខាភិបាលដោយផ្អែកពីម៉ាស៊ីន PCR នាថ្ងៃនេះ បង្ហាញថា កម្ពុជាមានអ្នកឆ្លងអូមីក្រុងចំនួន៣៥៦នាក់បន្ថែមទៀត ដែលធ្វើឲ្យតួលេខអ្នកវិជ្ជមានកូវីដ-១៩ទូទាំងប្រទេសឡើងដល់ជាង១៣ម៉ឺននាក់។



ក្នុងចំណោមករណីឆ្លងថ្មី ៣៥៦នាក់ មាន៣៤២នាក់ឆ្លងក្នុងសហគមន៍ និង១៤នាក់មកពីបរទេស។ របាយការណ៍ថ្ងៃនេះ បង្ហាញអ្នកសះស្បើយមាន៤១៩នាក់ និងគ្មានអ្នកស្លាប់បន្ថែមទៀតឡើយ។

គិតត្រឹមរបាយការណ៍នៅថ្ងៃនេះ អ្នកឆ្លងកូវីដ-១៩សរុបមាន ១៣០ ២៧៦នាក់ សះស្បើយ ១២៣ ៧៧២នាក់ និងស្លាប់៣០៣២នាក់។

ចំពោះករណីអូមីក្រុងវិញ ការឆ្លងចូលក្នុងសហគមន៍មានឡើងដល់ ៨៩៥៦នាក់៕



© រក្សាសិទ្ធិដោយ thmeythmey.com