ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អ្វី​ខ្លះ​អាច​ធ្វើអោយ​អ្នក​ប្រឈម​នឹង​ការ​រលូត​កូន​?
03, Mar 2022 , 7:05 am        
រូបភាព
​ការជក់បារី​លើសពី​១០​ដើម​ក្នុង​មួយ​ថ្ងៃ​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយនឹង​ការកើនឡើង​ហានិភ័យ​នៃ​ការ​រលូត​កូន និង​ការស្រាវជ្រាវ​មួយចំនួន​បាន​ក៏​បាន​បង្ហាញថា ហានិភ័យ​នៃ​ការ​រលូត​កូន​បាន​កើន​ឡើង​ជាមួយ​នឹង​ការជក់បារី​អំឡុងពេល​មានកូន​។



កត្តា​ដទៃទៀត ដូច​ជា​ការ​ផឹកស្រា​, គ្រុ​នក្តៅ​, ការប្រើប្រាស់​ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក​ដែល​មិនមែន​ជា​ស្តេ​រ៉ូ​អ៊ីត​ជុំវិញ​ពេលនៃ​ការកាច់​សំបុករប​ស់​អំប្រី​យ៉ុង និង​ការប្រើប្រាស់​កាហ្វេ​អ៊ី​ន សុទ្ធតែ​បង្កើន​ហានិភ័យ​នៃ​ការ​រលូត ទោះបីជា​ការស្រាវជ្រាវ​ជា​ច្រើន​ចាំបាច់​ត្រូវការ​ការបញ្ជាក់​អោយ​ច្បាស់លាស់​ពី​ហានិភ័យ​ដែ​ល​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយនឹង​កត្តា​ទាំង​នោះ​។ ប្រាកដ​ណាស់​, ការ​ផឹកស្រា គឺ​មាន​សារធាតុ​គីមី​ដែល​អាច​ធ្វើអោយ​ខូចខាត​ដល់​ការវិវត្ត​នៃ​ទារក​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com