ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ថើប​គ្នា​, ឆ្លង​ជំងឺ​កាមរោគ​ដែរ​ទេ​?
05, Mar 2022 , 6:59 am        
រូបភាព
​ប្រាកដ​ណាស់​, អ្នក​អាច​ឆ្លង​ជំងឺរើម (herpes) ពី​ការ​ថើប​មាត់​នរណាម្នាក់​។ ខណៈពេល​ដែល​អ្នកឯកទេស​ជឿថា ហានិភ័យ​នៃ​ការឆ្លង​មេរោគ​អេដស៍​ពី​ការ​ថើប គឺ​ទាប ប៉ុន្តែ​អ្នក​ដែល​មាន​ការ​របួស ឬ​ឈឺ​មាត់​មាន​ឪ​កាស​នៃ​ការឆ្លង​មេរោគ​អំឡុងពេល​ថើប​មាត់​គ្នា​។​​រឿង​ដែល​គួរ​ដឹង​អំពី​ជំងឺ​កាមរោគ​គឺថា អ្នក​មិន​អាច​ឃើញ​ថា​តើ​មនុស្ស​ម្នាក់​មាន​ជំងឺ​កាមរោគ​ឬ​យ៉ាងណា​នោះ​ទេ​។ នៅពេល​ដែល​អ្នក​មិន​ឃើញ​ពី​រោគសញ្ញា​នៃ​ជំ​ង​កាមរោគ​, អ្នក​ដែល​ឆ្លង​មេរោគ​អាច​ចម្លង​មេរោគ​នោះ​ទៅ​អ្នក​ដទៃ​ទៀត​។​

 
​ជំងឺ​កាមរោគ​អាច​ត្រូវបាន​ចម្លង​តាម​គ្រប់​ប្រភេទ​នៃ​ការ​រួមភេទ រួម​មាន​ការ​រួមភេទ​ដោយ​មាត់​ផងដែរ​។ ការ​ប៉ះ​គ្នា​រវាង​ប្រដាប់​ភេទ​ទៅនឹង​មាត់​អាច​រាលដាល​ជំងឺ​កាមរោគ​ជាច្រើន​រួម​មាន​ជំងឺ​អេដស៍​ផងដែរ ទាំង​អ្នក​ផ្តល់ និង​អ្នក​អោយ​ការ​រួមភេទ​ដោយ​មាត់​នោះ​។ ដូចនេះ​អ្នក​ដែល​ទទួល​ការ​រួមភេទ​ដោយ​មាត់​គួរតែ​ប្រើ​ស្រោមអនាម័យ​។ ហើយ​អ្នក​ដែល​បាន​រួមភេទ គួរតែ​ត្រូវបាន​ធ្វើតេស្ត​រក​មើល​ជំងឺ​កាមរោគ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com