ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
​វិធី​ងាយៗ​អាច​ដោះស្រាយ​ការ​ចង្អោរ​
08, Mar 2022 , 6:59 am        
រូបភាព
​ការ​ចង្អោរ​គឺជា​រឿង​អាក្រក់​បំផុត​មួយ​។ គ្មាន​ឡើយ​ការ​មាន​អារម្មណ៍​ល្អ ដងខ្លួន​ញ័រ និង​មាន​ធំក្លិន​អាហារ​។ សម្រាប់​ការ​ចង្អោរ​ទាំង​ស្រាល ទាំង​ធ្ងន់ធ្ងរ​មាន​វិធី​ជាច្រើន​ដែល​យើង​អាច​អនុវត្ត​នៅផ្ទះ​បាន​ដើម្បី​រក្សា​សកម្មភាព និង​អ្នក​អាច​ធ្វើការ​ពេញ​១​ថ្ងៃ​បាន​។

 
ទាំងនេះ​គឺ​មាន​វិធី​មួយ​ចំនួន​៖
 
  • អ្នក​អាច​ធ្វើ​ដូចនេះ​បាន​ដោយ​ដាក់​មេដៃ​របស់​អ្នក​ទៅ​កដៃ ហើយ​ចុច​សង្កត់​៣០​វិនាទី​។ ម្រាមដៃ​ចង្អុល និង​ដៃ​កណ្តាល​របស់​អ្នក​គួរតែ​ដាក់​នៅ​ផ្នែក​ខាងលើ​ផុត​នៃ​កដៃ​។​
  • ផ្តល់អោយ​រាងកាយ​របស់​អ្នក​ទទួល​បាន​អ្វី​តាមតែ​ត្រូវការ​។ ប្រសិនបើ​អ្នក​កំពុង​មាន​អារម្មណ៍​ថា​វិលមុខ​( ជា​ញឹកញាប់​ជា​ផ្នែក​មួយ​នៃ​ការ​ចង្អោ​រ ) សូម​ព្យាយាម​មិន​ធ្វើ​ការផ្លាស់​ទី​ច្រើនពេក​។​
  • អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​រក្សា​មិន​អោយ​ដួល​។​
  • ចៀសវាង​ការ​អង្គុយ​នៅក្នុង​បន្ទប់​ដែល​ក្តៅ និង​ជៀសវាង​ក្លិនស្អុយ​។​
  • ដាក់​កង្ហារ​អោយចំ​មុខ ឬ​រាងកាយ​របស់​អ្នក​។ នេះ​នឹង​ជួយ​កាត់បន្ថយ​ការចង់​ក្អួត ហើយ​នឹង​មាន​អារម្មណ៍ល្អ​មកវិញ​។​
  • គេង​ផ្កាប់មុខ​ផ្អឹប​នឹង​កម្រាល​ឥដ្ឋ​ក្នុងផ្ធះ​ដែល​ត្រជាក់​។ នេះ​អាច​ជា​ការជួយ​សម្រាល​ការ លំបាក​បាន​យ៉ាង​ល្អ​។​
  • ចេញ​ទៅ​ដើរ​នៅ​ខាងក្រៅ និង​ស្រូប​យក​ខ្យល់​បរិសុទ្ធ ពេលខ្លះ​គ្រាន់តែ​ដើរ​ជាមួយ​នឹង ការ​ស្រូបយក​ខ្យល់ នឹង​ជួយ​អោយ​រាងកាយ​របស់​អ្នក​មាន​អារម្មណ៍​ប្រសើរ​ជាង​មុន​។ ការ​ឆាប់​ធ្វើបែបនេះ ចាប់តាំងពី​ផ្ដើម​មាន​រោគសញ្ញា​អាច​នឹង​កាន់តែ​ងាយស្រួល​ជាង​។​
  • គេង អ្នក​នឹង​មាន​អារម្មណ៍​បាន​ល្អ​ប្រសើរ​ជាង​មុន ឬ​អាច​អាក្រក់​នៅពេល​ដែល​អ្នក ក្រោក​ឡើង ប៉ុន្តែ​វា​ជា​ការប្រសើរ​ជាង​ការរង​ការលំបាក​នៃ​ការ​ចង្អោ​រ​។​
  • ដក​ដង្ហើមវែងៗ នៅពេល​ដែល​ឈឺក្រពះ​បន្តិច​បន្ទួ​ច ការដកដង្ហើម​ជ្រៅ​អាច​ជួយ​បាន​។​
  • ងូតទឹក ហើយ​សម្រាក ការ​ថប់​បារម្ភ​គឺ​ត្រូវ​បាន​ដឹងថា​អាចធ្វើអោយ​កា​ចង្អោរ​កាន់តែ​អាក្រក់​។ ប្រសិនបើ​អ្នក​បារម្ភ​អំពី​ការឈឺ នោះ​អាច​ធ្វើអោយ​អ្នក​ឈឺ​បាន​។ ជំរុញ​ចិត្ត របស់​អ្នក​។​
  • ធ្វើ​អ្វី​ដែល​សប្បាយៗ  បំភ្លេច​អំពី​ការ​ចង្អោរ​នេះ​។ មើល​ភាពយន្ដ ឬ​និយាយ​ជាមួយ​នរណាម្នាក់​។ ព្យាយាម​លេង​វីដេអូ​ហ្គេម ស្តាប់​បទ​ចម្រៀង​។ ពេលខ្លះ​ចង្អោរ​គឺ​គ្រាន់តែ​ជា អា​រម្មរ​ណ៏​ប៉ុណ្ណោះ​។​
  • ហឺត​ក្លិន​អាល់​កុល ដាក់​សំលី​អាល់កុល​នៅក្រោម​ច្រមុះ​របស់​អ្នក​ហើយ​ហឺត​ចូល​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com