ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
លិង្គ​មាន​ក្លិន​មិនល្អ​តើ​ត្រូវធ្វើ​យ៉ាងដូចម្តេច​?
09, Mar 2022 , 6:59 am        
រូបភាព
​ក្នុង​ចំណោ​នៃ​ការ​ត្អូញត្អែ​ជាច្រើន​អំពី​បញ្ហា​របស់​លិង្គ ការ​មាន​ក្លិន​មិនល្អ​គឺជា​បញ្ហា​មួយ​ដែល​កើតមាន​ជា​ញឹកញាប់​បំផុត​។បុរស​ភាគច្រើន​មិន​ចូល​ចិត្ត​និយាយ​អំពី​បញ្ហា​នេះ​ជាមួយនឹង​គ្រូពេទ្យ​របស់​ពួកគេ​នោះទេ ប៉ុន្តែ​លិង្គ​ដែល​មាន​ក្លិន​មិនល្អ​អាច​ជា​ការ​អាម៉ាស់​ហើយ​វា​ពិតជា​មិន​អាច​ដាស់​អារ​ម្មរណ៍​ដៃគូរ​ផ្លូវភេទ​របស់​អ្នក​បាន​នោះឡើយ​។ ជា​សំណាងល្អ​ការ​កម្ចាត់​ក្លិន​លិង្គ​មិនល្អ​អាចធ្វើ​បាន​យ៉ាង​សាមញ្ញៗ​។ វិធី​ទាំងនោះ​មានដូចជា​៖

 
អ្នក​ប្រហែលជា​ចង់​គិត​អំពី​ការ​កាត់​ស្បែក​គ្រប​ប្រដាប់​ភេទ​របស់​អ្នកចេញ​។ នេះ​អាច​នឹង​យក​ស្បែក​ដែល​គ្រប​ក្បាល​លិង្គ​ចេញ​ដែល​ជា​មូលហេតុ​ចម្បង​នៃ​ការ​មាន​ក្លិន​អាក្រក់​។​
 
ប្រសិនបើ​កាត់​ស្បែក​គ្រប​ប្រដាប់​ភេទ​គឺជា​ជម្រើស​ចុងក្រោយ​សំរាប់​អ្នកនោះ សូម​ចងចាំ​ថា​អ្នក​ត្រូវ​លាង​ផ្នែក​ខាងក្នុង​ក្រោម​ស្បែក​គ្រប​ក្បាលលឹង្គ​របស់​អ្នក​ទាំង​ស្រុង​ជាមួយនឹង​សាប៊ូ​រៀង​រាល់​ពេល​ដែល​អ្នក​ងូតទឹក​។ ទាញ​ស្បែក​គ្រប​ក្បាល​លិង្គ​របស់​អ្នក​ហើយ​ដុសលាង​ផ្នែក​ដែល​នៅ​ខាងក្រោម​នោះ​ថ្នមៗ​។ ចូរ​កុំ​ភ្លេច​លាង​សំអាត​ពងស្វាស ក្រលៀន​អោយសោះ​។​
 
អ្នក​ប្រហែលជា​ចង់​កាត់បន្ថយ ឬ​កោរ​រោម​លើ​ប្រដាប់​ភេទ​របស់​អ្នក​ផងដែរ​។ ប្រការ​នេះ​ពិតជា​នឹង​ជួយ​អ្នក​អោយ​មាន​ក្លិន​ល្អប្រសើរ​ជាង​មុន​សូម​កុំ​ភ្លេច​ថា​លិង្គ​ដែល​បាន​កោរ​រោម​អស់​គឺ​មើល​ទៅ​ដូច​ជា​ធំ​ជាង​លិង្គ​ដែល​មិន​បាន​កោរ​រោម​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com