ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ហានិភ័យ​ចំពោះ​ជំងឺ​ស្លេកស្លាំង
11, Mar 2022 , 10:59 pm        
រូបភាព
​ភាព​ស្លេកស្លាំង​កើតមាន​នៅពេល​ដែល​ឈាម​ខ្វះ​កោសិកា​គ្រាប់​ឈាមក្រហម​គ្រប់គ្រាន់ ដែល​ជារឿយៗ វា​ត្រូវ​បាន​បង្កឡើង​ដោយ​បញ្ហា​កង្វះ​ចំណីអាហារ ឬ​ជំងឺ​។​ ​ហានិភ័យ​ចំពោះ​ជំងឺ​ស្លេកស្លាំង​៖
  • ញ៉ាំ​អាហារ​ខ្វះ​ជីវជាតិ ដែល​ខ្វះ​សារធាតុ​រ៉ែ​វីតាមីន ឬ​ជាតិ​ដែក​
  • ​កំពុង​មាន​ផ្ទៃពោះ ដែល​បង្កើន​ទំហំ​នៃ​ឈាម និង​ការបាត់បង់​ជាតិ​ដែក និង​អាស៊ីតហ្វូលីក​ពី​ឈាម​
  • មានកូន ជា​ពិសេស​ប្រសិនបើ​កុមារ​កើត​មិន​គ្រប់​ខែ​
  • ​បាត់បង់​ឈាម ដោយសារ​គ្រោះថ្នាក់ ឬ​ការវះកាត់​នានា​
  • មាន​ជំងឺ​រ៉ាំរ៉ៃ ឬ​ជំងឺឆ្លង​
  • មាន​ប្រវត្តិ​គ្រួសារ​នៃ​ជំងឺ​ស្លេកស្លាំង​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com