ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
លិង្គ​ខ្សោយ ដោយសារ​អ្វី​ទៅ​?
12, Mar 2022 , 6:59 am        
រូបភាព
​ប្រាកដ​ណាស់ អ្នកនឹង​ដឹង​នៅពេល​ដែល​ចំណង់​ផ្លូវភេទ​មាន​ការថយចុះ ប៉ុន្តែ យើង​ក៏​ដឹង​ដែរ​ថា មនុស្ស​ប្រុស​ងាយ​នឹង​ខ្សោយ​ខាង​ផ្លូវភេទ​ណាស់​។ ដូច្នេះ បើសិន​ជា​មនុស្ស​ប្រុស​កំពុងតែ​មាន​បញ្ហា​ដូចខាងក្រោម​នេះ វា​នឹង​មាន​រឿង​ច្រើន​ថែមទៀត​ដែល​ត្រូវ​ដោះស្រាយ​។

 
ខាងក្រោម​នេះ គឺជា​កត្តា​ដែល​កើតមាន​ជា​ញឹកញាប់ ដែល​ធ្វើអោយ​មាន​បញ្ហា​ដល់​លិង្គ ជាពិសេស ភាពទន់ខ្សោយ​របស់​លិង្គ​តែម្តង​។  ​
 
ការ​បែក​អារម្មណ៍​ ​មនុស្ស​ប្រុស​អាច​នឹង​បាត់បង់​ការឡើង​រឹង​របស់​លិង្គ​គេ​បាន បើសិនជា​គេ​ខ្វះខាត​ខាង​ភាព​ផ្ទាល់ខ្លួន​។  ​ស្រោមអនាម័យ​ ​អ្នកវិទ្យាសាស្ត្រ​បានបញ្ជាក់​ហើយ​ថា មនុស្ស​ប្រុស​មួយចំនួន ពិតជា​មាន​បញ្ហា​ទាក់ទង​នឹង​ការឡើង​រឹង​របស់​លិង្គ និង​ការប្រើ​ស្រោមអនាម័យ​មែន​។ មានន័យ​ថា ពួកគេ​នឹង​មិន​អាច​ធ្វើអោយ​លិង្គ​ឡើង​រឹង​បានទេ ឬ​ចាប់ផ្តើម​ធ្វើអោយ​លិង្គ​ដែល​កំពុងតែ​រឹង​នោះ​ទន់​មកវិញ នៅពេល​ពាក់​ស្រោមអនាម័យ ឬ​រួម​ភេទ​ដោយ​ប្រើ​ស្រោមអនាម័យ​។


 
មនុស្ស​ប្រុស​ដែល​មាន​បញ្ហា​នេះ ប្រហែល​ជា​ត្រូវការ​ពេលវេលា និង​ការភ្ញោ​ច​កាន់តែច្រើន ដើម្បី​បំបាត់​អាការៈទន់​របស់​លិង្គ​។ ហើយ​វា​ប្រហែលជា​មិន​មែន​ទាក់ទង​នឹង​បញ្ហា​ស្រោមអនាម័យ​ទាំងស្រុង​នោះ​ទេ​។ ដូច្នេះ បើសិនជា​ខាង​ប្រុស​ជួប​បញ្ហា​នេះ​មែន មនុស្ស​ស្រី​គួរតែ​ព្យាយាម​បង្កើន​ការ​ស្រើបស្រាល និង​ភ្ញោ​ចអារ​ម្មណ៍​ផ្លូវភេទ​គេ​អោយ​ខ្លាំង​បន្ថែម​ទៀត​ទៅ ខណៈពេល​ប្រើ​ស្រោមអនាម័យ​។  ​
 
ឆាប់​ចប់​ពេក​ ​តាម​ការសិក្សា​របស់​គ្លីនិក Mayo បានអោយដឹងថា បុរស​ម្នាក់​ក្នុងចំណោម ៣ នាក់​នឹង​ជួប​បញ្ហា​ឆាប់​ចេញ​ទឹកកាម​ពេក​ក្នុង​ថ្ងៃ​ណា​មួយ មានន័យ​ថា ការឈាន​ដល់​ចំណុចកំពូល​ក្នុងពេល​រួមភេទ​របស់​ពួកគេ មិន​អាច​ធ្វើឡើង​លើស​ពី​មួយ ឬ​ពីរ​នាទី​ផង​។ ជាមួយគ្នានេះដែរ វា​គឺជា​ស្ថានការណ៍​មិនល្អ​ទេ​សម្រាប់​ជីវិត​ផ្លូវភេទ ព្រមទាំង​អាច​ប៉ះពាល់​ដល់​ចំណងស្នេហា​ទៀតផង​។ បើសិនជា​គាត់​គ្មាន​ជំងឺ​អ្វី​ទេនោះ អ្នក​ក៏​អាច​សា​ល្បង​ប្រើ​ក្រែម​បន្ថយ​អារម្មណ៍ ឬ​ស្រោមអនាម័យ​បានដែរ​។  ​
 
ទម្លាប់​ដែល​មិន​ផ្តល់​សុខភាព​ ​ការសិក្សា​មួយ​ផ្សេង​ទៀត​ដែល​បានមក​ពី​សារព័ត៌មាន Journal of Sexual Medicine បានអោយដឹងថា ការជក់បារី អាច​រំខាន​ដល់​ភាព​ស្រើបស្រាល​របស់​បុរស​បាន​។ ការ​ផឹកស្រា​ច្រើន ញ៉ាំ​អាហារ​មិនសូវ​មាន​ជីវជាតិ និង​ហាត់ប្រាណ​តិចតួច ក៏​អាច​ធ្វើអោយ​លិង្គ​ខ្សោយ​បានដែរ​។  ​មើល​វិដេអូ​សិ​ចច្រើនពេក​ ​មាន​មនុស្ស​ច្រើនណាស់​ដែល​មើល​វិដេអូ​សិច​ក្នុងពេល​រួមភេទ ដើម្បី​បង្កើន​អារម្មណ៍​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ការ​ដែល​មាន​អត្រា​មើល​វិដេអូ​សិច និង​រូបភាព​សិច​ច្រើនពេក អាច​នាំអោយ​មាន​បញ្ហា​ច្រើន​ដែរ​។
 
នៅពេល​រឿងនេះ​កើតឡើង បុរស​អាច​នឹង​លែងមាន​អារម្មណ៍​ចំពោះ​ជីវិត​សិច​ពិតប្រាកដ ព្រោះ​ទំនងជា​មិន​មាន​លក្ខណៈ​ល្អ ដូច​អ្វី​ដែល​បាន​មើលឃើញ​តាម​អ៊ី​ន​ធើ​ណែ​ត​។  ​ខ្សោយ​សាច់ដុំ​កម្រាល​អាង​ត្រគាក​ ​យើង​មិន​និយាយ​លេង​ទេ​ចំពោះ​រឿងនេះ ប៉ុន្តែ បើ​យោង​ទៅ​តាម​ការសិក្សា​ស្រាវជ្រាវ​ដែល​បាន​បង្ហាញ​នៅ​ឯ​សមាគមន៍​អ៊ឺរ៉ុប​ផ្នែក​សុខភាព​ប្រព័ន្ធ​បង្ហូរ​ទឹកនោម បានអោយដឹងថា លំ​ហាត់ប្រាណ​ដែល​ពង្រឹង​ដល់​សាច់ដុំ​កម្រាល​អាង​ត្រគាក​បែប Kegel​អាច​ជួយ​បង្កើន​សមត្ថភាព​លើ​គ្រែ​របស់​បុរស​បាន ក្នុង​រយៈពេល​តែ ១២ សប្តាហ៍​ប៉ុណ្ណោះ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com