កីឡាអន្តរជាតិ
អន្តរជាតិ
លោក Pardew សុំ​ទោស​សម្រាប់​ការ​មើល​ងាយ​លោក Pellegrini របស់ Man City
13, Jan 2014 , 9:10 am        
រូបភាព
ដោយ: ថ្មីៗ
លោក Alan Pardew គ្រូ​បង្វឹក​របស់ Newcastle បាន​បង្ខំ​ចិត្ត​សុំ​ទោស​លោក Manuel Pellegrini សម្រាប់​ការ​ហៅ​អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Manchester City រូប​នេះថា «តា​កញ្ចាស់​ឆ្កួត» អំ​ឡុង​ពេល​ក្រុម​ភ្ញៀវ​ទទួល​ជ័យ​ជម្នះ ២-០ ក្នុង​ការ​ប្រកួត​ដ៏​ស្វិត​ស្វាញ​នៅ​លើ​ទឹក​ដី Tyneside​។



ការ​ទទួល​ជ័យ​ជម្នះ​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម Man City ឡើង​ឈរ​លេខ១​នៅ​លើ​កំ​ពូល​តា​រាង Premier League ជា​បណ្តោះ​អាសន្ន ខណៈ​ដែល Newcastle បាន​រង​បរា​ជ័យ​ជា​លើក​ទី​៤​ជាប់​ៗ​គ្នា ប៉ុន្តែ ការ​រីក​រាយ​របស់​លោក Pellegrini ត្រូវ​បាន​រំ​ខាន​ដោយ​ការ​រង​របួស​ជង្គង់​ដ៏​ធ្ងន់​របស់ ​កីឡាករ Samir Nasri ក្រោយ​ពី​រង​នូវ​ការ​ឈូស​ជើង​យ៉ាង​ខ្លាំង​ពី​សំ​ណាក់​កីឡាករ Mapou Yanga-Mbiwa​។

លោក Pardew បាន​បញ្ជាក់​ថា លោក​បាន​ប្រើ​ប្រាស់​ពាក្យ​សម្តី​មិន​សម​រម្យ​ទៅ​កាន់​ទៅ​កាន់​លោក Pellegrini ក្រោយ​ពី​ត្រូវ​បាន​ធ្វើ​ឲ្យ​ខឹង​ពី​សំ​ណាក់​អ្នក​ចាត់​ការ​ទូទៅ​សញ្ជាតិ​ស៊ី​លី​រូប​នេះ​។ ប៉ុន្តែ អារម្មណ៍​របស់​លោក Pardew ត្រូវ​បាន​ធ្វើ​ខូច​រួច​ជា​ស្រេច​នៅ​ពេល​ដែល​គ្រាប់​បាល់​តាម​ស្មើ​របស់​ខ្សែ​បម្រើ Cheik Tiote បន្ទាប់​ពី​គ្រាប់​បាល់​បើក​ឆាក​របស់ Edin Dzeko មិន​ត្រូវ​បាន​អនុ​ញ្ញាត​ឲ្យ​យក​ជា​ផ្លូវ​ការ​ដោយ​សារ​តែ offside​៕

លទ្ធ​ផល​កាល​ពី​ថ្ងៃ​អាទិត្យ
ក្រប​ខ័ណ្ឌ​អង់​គ្លេស Premier League

Stoke 3-5 Liverpool

ក្រប​ខ័ណ្ឌ​អេ​ស្ប៉ាញ La Liga

Getafe 0-1 Rayo Vallecano
Real Betis 1-2 Osasuna
Espanyol 0-1 Real Madrid
Levante 1-0 Málaga

ក្រប​ខ័ណ្ឌ​អ៊ី​តាលី Serie A
Torino 0-0 Fiorentina
Atalanta 2-1 Catania
Cagliari 1-4 Juventus
Roma 4-0 Genoa
Verona 0-3 Napoli
Sassuolo 4-3 Milan

ក្រប​ខ័ណ្ឌ​បារាំង Ligue 1
Nantes 1-0 Lorient
Evian Thonon Gaillard 1-2 Marseille
Lille 1-2 Reims

ប្រែ​សម្រួលដោយ ផេង សំ​ណាង





© រក្សាសិទ្ធិដោយ thmeythmey.com