ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
យល់ដឹង​ពី​រោគសញ្ញា​នៃ​ជំងឺ​ផ្តាសាយ​
15, Mar 2022 , 10:59 pm        
រូបភាព
​ការ​តឹង​ច្រមុះ​គឺជា​ពាក្យ​មួយ​ដែល​សំដៅ​ទៅលើ​ការស្ទះ​លំហូរ​ខ្យល់​នៅក្នុង​និង​ខាងក្រៅ​នៃ​ច្រមុះ​។​ផ្ទុយ​មកវិញ​ការ​ហៀរ​សំបោរ​សំដៅ​ទៅលើ​ការ​ហៀរ​ទឹក​ដែល​ចេញមក​ពី​ច្រមុះ​។



​ការ​តឹង​ច្រមុះ​ជា​ទូទៅ​បំផុត​គឺ​ជា​លទ្ធផល​នៃ​ការ​រលាក​និង​ហើម​ស្រទាប់​នៃ​ជាលិកា​ច្រមុះ​និង​ឆ្អឹង​ស៊ី​នុស​។​ដោយ​មិន​សូវ​ជួប​ជា​ញឹកញាប់​នោះ​ការស្ទះ​ដោយ​រូបរាង​ខុសធម្មតា (​ឧទាហរណ៍​ការ​វៀច​ឆ្អឹងច្រមុះ​ឬ​ការ​មាន​វត្ថុ​ពី​ខាងក្រៅ​ចូល​ក្នុង​ច្រមុះ​) អាច​នាំអោយ​មាន​ការ​តឹង​ច្រមុះ​ផងដែរ​។​ការប្រើប្រាស់​ស្ប្រ៉ៃ​ដើម្បី​ស្រួល​ដកដង្ហើម​ក្នុង​រយៈពេល​យូរ​ក៏​អាច​អោយ​មាន​ភាពអាក្រក់​ទៅៗ​នៃ​ការ​តឹង​ច្រមុះ​ផងដែរ​។​ជា​ការកម្រ​ដុំ​សាច់​នៅ​នឹង​ច្រមុះ​ឬ​បញ្ហា​សុខភាព​រ៉ាំរ៉ៃ​សុទ្ធ​តែ​អាច​ជា​មូលហេតុ​នៃ​ការ​តឹង​ច្រមុះ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com