ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អ្នកធ្វើការ​យប់ គួរ​គេង​ពេល​ថ្ងៃ​អោយបាន​ស្កប់
16, Mar 2022 , 6:59 am        
រូបភាព
​ខ្ញុំ​ទើបតែ​បានចាប់ផ្តើម​ផ្លាស់​វេន​ធ្វើការ​ទៅ​ពេល​យប់​វិញ ហើយ​ខ្ញុំ​កំពុងតែ​មាន​បញ្ហា​ក្នុងការ​គេង​នៅពេល​ថ្ងៃ​។ តើ​មាន​គន្លឹះ​ណាមួយ​សម្រាប់​ជួយ​ដល់​ការ​គេង​ថ្ងៃ ចំពោះ​អ្នក​ធ្វើការ​វេន​យប់​ដែរឬទេ​? ​ជា​ធម្មជាតិ​មនុស្ស​ត្រូវ​មាន​ស្មារតី​ពេញលេញ​ក្នុង​អំឡុង​ពេល​ថ្ងៃ ហើយ​ត្រូវ​គេង​នៅពេល​យប់​។ការ​គេង​ពេល​ថ្ងៃ​បាន​ល្អ​គឺ​អាច​ធ្វើទៅបាន ប្រសិនបើ​ជា​ការងារ​ពេលយប់​របស់​អ្នក​គឺជា​ភាពចាំបាច់​នៃ​ជីវិត​ការងារ​របស់​អ្នក​។ ដើម្បី​ធ្វើអោយ​ការ​គេង​មាន​ភាព​ល្អប្រសើរ​ជាង​មុន​ក្នុង​អំឡុងពេល​ថ្ងៃ​អ្នក​គួរតែ ៖

 
​ជៀសវាង​សារធាតុ​រំញោច​មុនពេល​ចូល​គេង​៖ ប្រសិនបើ​អ្នក​កំពុងតែ​ធ្វើការ​ពេល​យប់ ហើយ​ត្រូវកា​រគេង​ពី​ពេល​ព្រឹក​រហូតដល់​ពេលរ​សៀ​ល​អ្នក​គួរតែ​ព្យាយាម​ជៀសវាង​ជាតិ​កាហ្វេ​អ៊ី​ន​បន្ទាប់ពី​ពាក់កណ្ដាល​យប់​តទៅ​។​
 
​បង្កើត​បរិស្ថាន​សម្រាប់​ការ​គេង ៖ ដើម្បី​បង្កើន​ការ​គេង​ដោយ​មិន​មាន​ការរំខាន​សូម​បិទ​ទូរស័ព្ទ​របស់​អ្នក ធ្វើអោយ​បន្ទប់​ងងឹត​។ បន្ថយ​ម៉ាស៊ីនត្រជាក់ ពាក់រ​បាំង​ភ្នែក និង​កាស់​ហើយ​ដាក់​សញ្ញា​”​កុំ​រំខាន​”​នៅលើ​ទ្វារ​បន្ទប់​គេង​របស់​អ្នក​។ សូម​ធ្វើការ​ណាត់ជួប នៅ​ក្រៅ​ពី​ពេល​គេង​របស់​អ្នក​ហើយ​រំលឹក​គ្រួសារ និង​មិត្តភក្តិ​របស់​អ្នក​កុំអោយ​រំខាន​អ្នក​។​
 
​ចូល​គេង និង​ភ្ញាក់​ដឹងខ្លួន​នៅក្នុង​ពេល​ដូចគ្នា​ជា​រៀងរាល់​ថ្ងៃ​អាច​ជួយ​អោយ​ការ​គេង​បានល្អ​។ សូម្បី​តែ​នៅលើ​ចុង​សប្តាហ៍ និង​ថ្ងៃ​ឈប់សម្រាក​ក៏ដោយ​។​
 
​ធ្វើ​អោយ​របៀប​រស់នៅ​មាន​សុខភាព​ល្អ បរិភោគ​អាហារ​ដែល​មាន​សុខភាព​ល្អ និង រួមបញ្ចូល​ទាំង​ការ​ហាត់ប្រាណ​ជា​ទម្លាប់​ប្រចាំថ្ងៃ​របស់​អ្នក​។ មាន​គម្រោង​នឹង​ធ្វើ​អ្វី​មួយ​បន្ទាប់​ពី​អ្នក​ក្រោក​ឡើង​ជា​ជាង​មុនពេល​ដែល​អ្នក​ចូល​គេង​។ 
 
​ប្រសិនបើ​គន្លឹះ​ទាំង​នេះ​មិន​អាច​ជួយ​បាន​សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ឬ​គ្រូពេទ្យ​ជំនាញ​របស់​អ្នក​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com