ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ចង់បាន​កម្ពស់​ខ្ពស់ គួរ​ធ្វើ​ដូចម្តេច​?
16, Mar 2022 , 10:59 pm        
រូបភាព
​វិធី​ដ៏​ល្អ​បំផុត ដើម្បី រីកលូតលាស់​កម្ពស់ ដូច​ដែល​អ្នក​ចង់​បាន គឺ​គ្រាន់តែ​ថែរ​រក្សា​សុខ​ភាព​របស់​អ្នក​ឱ្យ​ល្អ ទទួលទាន​អាហារូបត្ថម្ភ​ឱ្យបាន​គ្រប់គ្រាន់ ធ្វើ​លំ​ហាត់ប្រាណ​ជា​ទៀងទាត់ និង​គេង​ឱ្យបាន​គ្រប់គ្រាន់​ផងដែរ​។​

 
​អ្នកត្រូវការ​អាហារូបត្ថម្ភ​ដ៏​ល្អ ដើម្បី រីកលូតលាស់ ប៉ុន្តែ កុមារ និង​ជំទង់​ភាគច្រើន អាច​ទទួលបាន តាមរយៈ​ម្ហូបអាហារ និង​ភេសជ្ជៈ ដោយ​មិន ចាំបាច់​បំពេញបន្ថែម​។​
 
​សូម​ប្រុងប្រយ័ត្ន ចំពោះ ផលិតផល​ដែល​បាន​អះអាង​ថា ធ្វើឱ្យ​កំពស់​របស់​អ្នក​ខ្ពស់​។ អ្នក​អាច​រកឃើញ នូវ​ផលិតផល​ដូចជា ថ្នាំ​គ្រាប់ ដែល​មាន​នៅក្នុង ហាង​លក់​ម្ហូបអាហារ​សុខភាព ដែល​និយាយថា អ័រម៉ូន​ពន្លូត​ឆ្អឹង និង​ធ្វើឱ្យ​មាន​ការភ្ញោ​ច​ឱ្យ​លូត​។ ប៉ុន្តែ ទាំងនេះ គឺជា​ការបោកប្រាស់ ។ អ្នក​មិន​អាច​យក​អ័រម៉ូន មក​ទុក​ដូចជា ថ្នាំ​គ្រាប់​បានទេ​។ ផលិតផល​ទាំងនេះ មិន​អាច​ធ្វើឱ្យ​ឆ្អឹង​របស់​អ្នក​លូត ដូច​ដែល​អ្នក​គិត​ទេ ដូច្នេះ អ្នក​ត្រូវ​តែ​មាន​ការប្រុងប្រយ័ត្ន ចំពោះ​វា​។​
 
​វេជ្ជបណ្ឌិត​ចេញ​វេជ្ជបញ្ជា អាច​ចាក់​អ័រម៉ូន​លូតលាស់​បាន សម្រាប់​បុព្វហេតុ​ជាក់លាក់​មួយចំនួន ក្នុង​រយៈពេល​ខ្លី​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com