ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ដំបូន្មានទប់ស្កាត់មហារីកមាត់ស្បូន
24, Mar 2022 , 6:59 am        
រូបភាព
មហារីកមាត់ស្បូនគឺជាជំងឺដែលកើតញឹកញាប់ បំផុតលំដាប់ទីពីរបន្ទាប់ពីមហារីកដោះ ក្នុងចំណោមស្ត្រី។ដំណឹងដែលល្អនោះគឺវាអាចចៀសវាងបាន ដោយសារ ការតាមដានពិនិត្យ រកមើល កោសិកា មហាារីកមាត់ស្បូននិងការចាក់វ៉ាក់ស៊ាំងការពារវីរុស HPV (Human Papillomavirus) ដែលអាចបង្ករជាជំងឺ មហាារីកមាត់ស្បូននៅពេលវាវវិវត្តន៍ ច្រើនឆ្នាំ។ ជំងឺនេះ កាចសាហាវ ហើយឆក់យកជីវិតស្រ្តីអស់ជាច្រើននាក់។

 
អ្វីទៅហៅថាជំងឺមហារីកមាត់ស្បូន?
 
មហារីកមាត់ស្បូនកើតឡើង នៅពេលដែលកោសិកាមាត់ស្បូន រីកដុះដាលមូលហេតុដែលធ្វើ អោយរាងកាយយើងមិនអាចគ្រប់គ្រងបានឡើយ។
 
ជំងឺនេះកើតឡើងតាមរបៀបណា?
 
គេសង្កេត ឃើញថាជំងឺមហារីកស្បូន ដល់ទៅ៩៥ភាគរយមាន ជាប់ពាក់ព័ន្ឋនឹងវត្តមាន​នៃវីរុស HPV ។ ពពួកវីរុស HPV នេះជាមូលហេតុបង្កអោយមាន​ដំបៅមាត់ស្បូន ដែលឈានទៅរក​មហារីក ។ ប៉ុន្តែវានៅ មានកត្តារួមផ្សំជាច្រើនទៀត ដែលជួយជំរុញអោយទៅរក​មហារីក មាត់ស្បូន ដូចជា ការរួមភេទ វ័យក្មេងពេក ការមានដៃគូរួមភេទច្រើន​ការឆាប់មានគភ៌ នៅអាយុវ័យក្មេង​ ការមានកូនច្រើន ការជក់បារី កង្វះជាតិវីតាមីន រឺអ័រម៉ូន ការប្រើថ្នាំ​ពន្យាកំណើត​និងការឆ្លងជំងឺកាមរោគផ្សេងៗទៀត។ ​ ស្ត្រីដែលមិនបានពិនិត្យមាត់ស្បូន មានហានិភ័យជាងគេបំផុតក្នុងការ កើតជំងឺមហារីកមាត់ស្បូននេះ។ ដូច្នេះបើសិន ជាអ្នកឈានដល់អាយុ២១ ឆ្នាំ​គេណែនាំអោយ អ្នកគួរ​ តែពិនិត្យមាត់ស្បូន ។
 
ការពិនិត្យមាត់ស្បូននេះត្រូវបន្ត ធ្វើទៀតរៀងរាល់៣ឆ្នាំម្តងរហូតដល់អ្នកអាយុ៦៥ឆ្នាំ។ វានឹងក្លាយជាកំហុសឆ្គងដ៏គួរអោយ សោកស្តាយមួយបើសិនជាអ្នកមិន ទៅពិនិត្យមាត់ស្បូនដោយ សារតែការអៀនខ្មាស់។
 
ដំណាក់កាលត្រៀមកើត មហារីកមាត់ស្បូន នៅដំណាក់កាលត្រៀមកើតជំងឺ មហារីកនេះ​គេបែងចែកចេញជាបីដំណាក់កាល
 
ដំណាក់កាលត្រៀមមធ្យម(​​CIN I)
ដំណាក់កាលធ្ងន់(CIN II)
ដំណាក់កាលធ្ងន់ធ្ងរខ្លាំង (CIN III)
ជំងឺមហារីកមាត់ស្បូនមានបួនដំណាក់កាល
 
ដំណាក់កាលទី១​:​​ ​​វាកើតមានតែនៅមាត់ស្បូន និងមិនរាលដាលទៅណាទេ។
ដំណាក់កាលទី២:​ វារាលដាលហួសពីមាត់ស្បូន ដល់រន្ឋយោនីផ្នែក​ខាងលើ និង​កោសិកានៅជំវិញមាត់ស្បូន។
ដំណាក់កាលទី៣: ជម្ងឺមហារីកមាត់ស្បូនបានរាលដាល ដល់រន្ឋយោនីផ្នែកខាងក្រោម និង/រឺជញ្ជាំងអាងត្រកៀក។
ដំណាក់កាលទី៤: ជម្ងឺមហារីកមាត់ស្បូននេះបានរាលដាលហួស ពីអាង​ត្រកៀក​ហើយទៅដល់់ផ្លោកនោម និងពោះវៀនធំផ្នែកខាងក្រោម។
តើជំងឺនេះលេចចេញរោគសញ្ញាអ្វីខ្លះ?
 
នៅដំណាក់កាលត្រៀម កើតមហារីកមាត់ស្បូន​គេមិនឃើញ​មាន ​រោគសញ្ញា​អ្វីទេ។ ប៉ុន្តែនៅដំណាក់កាលទីមួយ និងទីពីរនៃជំងឺមហារីកនោះ​វាមានការហូរ​ឈាម​ នៅចន្លោះពេល នៃការមកឈាមរដូវ។​ ដូច្នេះនៅពេល​អ្នកមានរោគ​សញ្ញានេះ​អ្នកត្រូវតែពិនិត្យតាមដាន។ អ្នកជំងឺក៏អាចមានការឈឺចាប់ ឫហូរឈាមនៅពេល មានការរួមេភទផងដែរ។
 
ការព្យាបាលជម្ងឺមហារីកមាត់ស្បូន
 
នៅក្នុងដំណាក់កាលត្រៀម កើតមហារីកមាត់ស្បូនទាំងអស់ត្រូវតែ ទទួលការព្យាបាល​។ ​ ប៉ុន្តែមានគ្រូពេទ្យខ្លះ នៅរង់ចាំមើលសិនដោយ ធ្វើការតាម ដាន និងពិនិត្យមាត់ស្បូន។ ការព្យាបាលនៅដំណាក់កាល នេះទាក់ទង នឹងការប្រើវិធី​ម្យ៉ាងដែលភាសា អង់គ្លេសហៅថា​ colposcopy។ Colposcopy គឺជាការថត មាត់ស្បូន ដោយប្រើមីក្រូស្កុប​ពិសេសម្យ៉ាង ​ដើម្បី​ បើកមាត់ស្បូនរកមើលកោសិកាមិនធម្មតា។ គេអាចនឹងច្រឹបយកកោសិកា មាត់ស្បូនទៅពិនិត្យ
រកមើល ជំងឺមហាររីក។
 
គេអាចនឹងព្យាបាលដោយ​​ ប្រកាំរស្មីឡាហ្សែរដើម្បីបំផ្លាញ កោសិកាដែលមិនធម្មតា ​ឫវិធីព្យាបាលធ្វើអោយកោសិកា ងាប់ដោយភាពត្រជាក់​(វិធីនេះគេហៅថាcryosurgery) ឫក៏កាត់ចោល កោសិកាមិនធម្មតាដោយ វិធីម្យ៉ាង ដែលហៅថា​diathermy loop excision (DLE)។
 
គេអាចធ្វើការវះកាត់ ដោយវិធីម្យ៉ាងទៀត ក្នុងបំណងកាត់ចោលកោសិកា មាត់ស្បូនច្រើនជាងនេះ។ ​វិធីនេះគេហៅថា cone biopsy ដោយមានការ ប្រើថ្នាំសន្លប់ផង។ ការព្យាបាលដ៏ពេញ លេញចំពោះជម្ងឺមហារីកមាត់ស្បូន នេះអាស្រ័យទៅលើដំណាក់កាល នីមួយៗនៃជំងឺមហារីក។ ការព្យាបាលអាច ជាការវះកាត់ ឫការប្រើកាំរស្មី​ឫក៏វិធីទាំងពីរតែម្តង។
 
ជំងឺមហារីកមាត់ស្បូន ចំនួនពាក់កណ្តាលត្រូវបាន គេព្យាបាលដោយកាំរស្មី។ ប៉ុន្តែគេចូលចិត្តធ្វើការព្យាបាល ដោយវះកាត់តែមួយមុខចំពោះ ស្ត្រីដែលមាន វ័យក្មេងដោយបារម្ភ អំពីផលប៉ះពាល់ ​ដែលបណ្តាលមក ពីការប្រើកាំរស្មីទៅលើ ពោះវៀន និងមុខងារងផ្លូវភេទ។
 
ការវិវត្តន៍ទៅមុខទៀតទៅជាយ៉ាងណា?
 
បន្ទាប់ពីការព្យាបាល​ អ្នកនឹងតម្រូវអោយធ្វើការ ពិនិត្យយ៉ាងទៀងទាត់នៅក្នុងរយះ​ពេលប្រាំ​ ឆ្នាំដើម្បីអោយប្រាកដ ថាជំងឺមហារីកនេះ មិនបានរាលដាល ទៅ សរីរាង្គផ្សេងទេ។ អ្នកស្ទើរតែប្រាកដណាស់ នឹងមិនអាចមានកូនទៀត បើទេសិន ជាក្រពេញអូវែររបស់អ្នក​ត្រូវ កាត់ចេញដែរ​នោះ។ ​អ្នកក៏អាច​អស់រដូវ​ មុន អាយុផងដែរ។
 
ត្រួតពិនិត្យ​ដោយ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com