កីឡាអន្តរជាតិ
អន្តរជាតិ
គម្រោងច្បាប់ហិរញ្ញវត្ថុថ្មី៖ ក្លិបអឺរ៉ុបមិនអាចចំណាយប្រាក់ឈ្នួលកីឡាករ លើស៧០ភាគរយនៃចំណូលក្លិប
23, Mar 2022 , 10:29 pm        
រូបភាព
ទេព ពិទូរ្យ កីឡាអន្តរជាតិ អន្តរជាតិ ()
សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) នឹងប្តូរបទប្បញ្ញត្តិលើការកំណត់ហិរញ្ញវត្ថុលើការចំណាយប្រាក់លើសកំណត់ (Financial Fair Play) ថ្មី ដើម្បីទប់ស្កាត់ការចំណាយរបស់ក្លិបធំៗនៅអឺរ៉ុបក្នុងការទិញយកកីឡាករល្បីៗហួសចំណូលរបស់ខ្លួន។
 
កំណែទម្រង់ថ្មីរបស់ UEFA ធ្វើឡើងដើម្បីគ្រប់គ្រងហិរញ្ញវត្ថុរបស់ក្លិបបាល់ទាត់នៅអ៊ឺរ៉ុប និងដើម្បីទប់ស្កាត់ការចំណាយរបស់ក្រុម ក៏ដូចជាបញ្ឈប់ក្លិបអ្នកមានក្នុងការទិញកីឡាករដែលមានទេពកោសល្យដើម្បីប្រជែងពានរង្វាន់តាមចំណង់ពួកគេចង់បាន។
 
ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់អឺរ៉ុបបានចំណាយពេលជាងមួយឆ្នាំ ក្នុងការពិភាក្សាជាមួយក្រុមតំណាងក្លិបអំពីសេចក្ដីព្រាងច្បាប់ថ្មីសប្តាហ៍មុន ដើម្បីជំនួសច្បាប់ចាស់។ ច្បាប់​កំណត់ហិរញ្ញវត្ថុលើការចំណាយថ្មីនេះ ជាយន្តការគ្រប់គ្រងការចំណាយរបស់ក្រុម និងជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ការប្រកួតប្រជែងស្មើភាពគ្នា រវាងក្លិបអ្នកមាន និងក្លិបមធ្យម។
 
ក្រៅពីកំណត់លើការចំណាយទិញកីឡាករហួសប្រមាណ ច្បាប់ FFP ថ្មី នឹងមិនអនុញ្ញាតឱ្យក្លិបបាល់ទាត់ ចំណាយលើប្រាក់បៀវត្សរ៍កីឡាករលើសពី៧០ភាគរយនៃប្រាក់ចំណូលរបស់ក្លិបឡើយ។ 
 
លោក Aleksander Ceferin ប្រធាន UEFA អះអាងថាគម្រោងរបទប្បញ្ញត្តិថ្មី នឹងកម្រិតប្រាក់ឈ្នួលដ៏តឹងរ៉ឹង និងច្បាស់លាស់លើក្លិបនៅអឺរ៉ុប។ ក្លិបណាដែលបំពានច្បាប់នេះ នឹងរងការពិន័យធ្ងន់ធ្ងរ៕
 

Tag:
 UEFA
  FFP
© រក្សាសិទ្ធិដោយ thmeythmey.com