កីឡាអន្តរជាតិ
អន្តរជាតិ
UEFA ព្រមានដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី ប្រសិនបើហ៊ានដេញថ្លៃធ្វើម្ចាស់ផ្ទះ Euro 2028
24, Mar 2022 , 3:10 pm        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) ព្រមានដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី ប្រសិនបើហ៊ានដេញថ្លៃធ្វើជាម្ចាស់ផ្ទះការប្រកួត UEFA Euro 2028 ។



សហព័ន្ធកីឡាបាល់ទាត់រុស្ស៊ី នៅថ្ងៃទី២៣ ខែមីនា បង្ហាញចំណាប់អារម្មណ៍ចង់ដេញថ្លៃលើពានរង្វាន់ប្រចាំតំបន់អឺរ៉ុប។ ប៉ុន្តែ UEFA ក៏បានចេញមុខព្រមានជាមុនផងដែរ។
 
UEFA បានប្រតិកម្មទៅនឹងការប្រកាសរបស់សហព័ន្ធបាល់ទាត់រុស្ស៊ីថា ជាចេតនា​បង្កហេតុ ដោយសារតែកំពុងតែរងទណ្ឌកម្មពីបស្ចឹមលោក ហើយមិនអាចធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាបានឡើយ។ 
 
«គណៈកម្មាធិការប្រតិបត្តិ UEFA នឹងកោះប្រជុំវិសាមញ្ញបន្ថែមទៀត ដើម្បីវាយតម្លៃស្ថានភាពច្បាប់ទៅតាមភាពជាក់ស្តែង និងការសម្រេចចិត្តបន្ថែមចំពោះការប្រកាសចំណាប់អារម្មណ៍របស់រុស្ស៊ីសម្រាប់ធ្វើជាម្ចាស់ផ្ទះ UEFA Euro»។ នេះបើតាមសេចក្តីប្រកាសរបស់ UEFA ។
 
សម្រាប់ការដេញថ្លៃធ្វើជាម្ចាស់ផ្ទះការប្រកួត ​Euro 2028 ចក្រភពអង់គ្លេស ជាមួយអៀរឡង់ បានដេញថ្លៃធ្វើជាម្ចាស់ផ្ទះរួម ខណៈតួកគីក៏បានប្រកាសប្រជែងក្នុងការដេញថ្លៃនេះនាថ្ងៃទី២៣ ខែមីនាផងដែរ។ លើសពីនោះ រុស្ស៊ីក៏បានបង្ហាញចំណាប់អារម្មណ៍ធ្វើជាម្ចាស់នៅឆ្នាំ២០៣២ បន្ថែមទៀត បើការដេញថ្លៃនៅឆ្នាំ២០២៨ មិនបានសម្រេច៕
 
 
 
 
 
 

Tag:
 UEFA
  Euro 2028
© រក្សាសិទ្ធិដោយ thmeythmey.com