កីឡាអន្តរជាតិ
អន្តរជាតិ
លោក Jupp Heynckes ជាប់ជាគ្រូបង្វឹកឆ្នើមប្រចាំឆ្នាំ២០១៣
× បន្ទាប់ពីបានដឹកនាំក្រុម Bayern Munich របស់អាល្លឺម៉ង់ឈ្នះពាន៣កាលពីរដូវកាលឆ្នាំ២០១២-១៣ មុនពេលចូលនិវត្តន៍ លោក Jupp Heynckes បានទទូលពានរង្វាន់ FIFA Coach of the Year ដោយទទួលបានសំឡេងនាំមុខលោក Jurgen Klopp គ្រូបង្វឹកក្រុម Borussia Dormund និងលោក Alex Ferguson អតីតគ្រូបង្វឹកក្រុម Manchester United។
ដោយឡែកលោកស្រី Silvia Neid គ្រូបង្វឹកក្រុមបាល់ទាត់ស្ត្រីជម្រើសជាតិអាល្លឺម៉ង់ បានឈ្នះពានរង្វាន់គ្រូបង្វឹកបាល់ទាត់ស្ត្រីដែលឆ្នើមជាងគេប្រចាំឆ្នាំ។ គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ទទួលបានពានរង្វាន់ពីដៃលោក Roy Hodgson គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស៕
© រក្សាសិទ្ធិដោយ thmeythmey.com