កីឡាអន្តរជាតិ
អន្តរជាតិ
Zlatan Ibrahimovic ឈ្នះ​ពាន​រង្វាន់ FIFA Puskas Award ឆ្នាំ​២០១៣
14, Jan 2014 , 2:27 am        
រូបភាព
ដោយ: រួបរួម
ការស៊ុត​បក​ក្រោយ​ចម្ងាយ​ប្រមាណ​៣០ម៉ែត្រ​របស់​ខ្សែប្រ​យុ​ទ្ធស៊ុយ​អែត Zlatan Ibrahimovic ជំនួ​ប​មិត្ត​ភាព​ជាមួយ​ជម្រើស​ជាតិ​អង់គ្លេ​សនៅ​កីឡដ្ឋាន Friends Arena ក្រុង Solna កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១២ បាន​នាំឲ្យគេ​ទទួល​បាន​ពាន​រង្វាន់​ FIFA Puskas Award ឆ្នាំ​២០១៣។



Puskas Award គឺ​ជា​ពាន​រង្វាន់​សម្រាប់​ការស៊ុត​បាល់​បញ្ចូលទី​ដ៏​អស្ចារ្យ​ជាងគេ​ប្រចាំឆ្នាំ។ នោះ​គឺ​ជាគ្រាប់​បាល់​បញ្ចូ​លទីមួយ​ក្នុងចំ​ណោម​៤គ្រាប់​ដែល Ibrahimovic បានស៊ុត​បញ្ចូល​ក្នុងជ័យ​ជម្នះ​សរុប ៤-២ លើ​អង់គ្លេស។ ខ្សែប្រ​យុទ្ធក្លិប PSG រូបនេះ បាន​ទទួល​ការ​គាំទ្រ​ច្រើន​ជាង​ Nemanja Matic និង Neymar៕



© រក្សាសិទ្ធិដោយ thmeythmey.com