កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo បាន​ពាន FIFA Ballon d’Or ជា​លើ​ក​ទី២ ក្រោ​យរ​ង់​ចាំ​៥ឆ្នាំ
14, Jan 2014 , 2:57 am        
រូបភាព
Ronaldo បានពាន Ballon d
Ronaldo បានពាន Ballon d'Or ជាលើកទីពីរ។ រូបថត FIFA
ដោយ: រួបរួម
កាលពីឆ្នាំ​២០០៨ Cristiano Ronaldo បាន​ឈ្នះពាន​រង្វាន់កី​ឡាករឆ្នើម​ប្រចាំឆ្នាំ «Ballon d’Or»។ នៅ​រាត្រី​​ថ្ងៃចន្ទនៅ​ទីក្រុ​ងហ្សួរិ​ច ប្រទេស​ស្វ៊ីស ខ្សែប្រយុទ្ធ​ព័រទុយ​ហ្គា​ល់ និង​ក្លិប Real Madrid រូបនេះ បាន​ឈ្នះ​ជាលើក​ទីពីរ (បច្ចុប្បន្ន FIFA Ballon d’Or) ដោ​យបាន​ការគាំទ្រ​លើស Lionel Messi និង Franck Ribéry។



Ronaldo បាន​សំឡេ​ងគាំទ្រ ២៧,៩៩​ភាគរយ ខណៈ​ ខ្សែ​ប្រ​យុទ្ធអាហ្សង់ទីន Messi នៃក្លិប Barcelona ដែលឈ្នះ​៤លើក​ជាប់គ្នា​កន្លងមក ទទួល​បាន​សំឡេ​ងគាំទ្រ​ ២៤,៧២ភា​គរយ ហើយខ្សែ​បម្រើ​បារាំង Frank Ribéry នៃក្លិប​ Bayern Munich ទទួល​បាន​សំឡេង​គាំទ្រ ២៣,៣៦ភាគរយ។

កីឡា​ការិនី Nadine Angerer នៃក្រុមជ​ម្រើសជា​តិអាល្លឺម៉​ង់ឈ្នះ​ពាន Ballon d’Or ផ្នែកស្ត្រី ខណៈ​ស្តេច​បាល់​ទាត់​ប្រេស៊ី​ល លោក Pelé ដែល​ឈ្នះ​ពាន​រាប់មិ​នអស់​ពីអតី​តកាល ត្រូវ​បា​នផ្តល់នូវ​ការលើ​ក​ទឹក​ជាមួយ​នឹង FIFA Ballon d’or Prix d’Honneur (ពា​នកិ​ត្តិយស)៕




© រក្សាសិទ្ធិដោយ thmeythmey.com